ព្រះត្រៃបិដក ភាគ ៦១
ជាអ្នកមានការរាំច្រៀង និយាយ សើច ញញឹម ជាអាវុធ តែងបៀតបៀននូវប្រុសដែលមិនបានតម្កល់ស្មារតី ដូចពួកស្រីអារក្សទឹក ក្នុងកោះបៀតបៀនពួកពាណិជ។ ពួកស្រីទាំងនោះមិនមានវិន័យ មិនមានសំវរៈ ពួកស្រីទាំងនោះ ជាអ្នកល្មោភទឹកស្រវឹង និងសាច់ ជាអ្នកមិនសង្រួម តែងលេបទ្រព្យសម្បត្តិរបស់បុរស ដូចត្រីធំឈ្មោះតិមិង្គល លេបនូវមករក្នុងសាគរ។ ពួកស្រីមានសេចក្តីត្រេកអរក្នុងបញ្ចកាមគុណជាអារម្មរណ៍ មានអាការឆ្មើងឆ្មៃ មិនទៀង មិនសង្រួម ឃ្លាំរកតែបុរសអ្នកប្រមាទ ដូចទឹកស្ទឹង តែងហូរចុះទៅរកទីមានទឹកប្រៃ (សមុទ្រ)។ នារីទាំងឡាយ រមែងនិយាយស្រស់ស្រាយរកជនណា ដោយសេចក្តីស្រឡាញ់ ឬដោយតម្រេក ឬក៏ដោយទ្រព្យ ជាស្រីសម្លាប់ប្រុសដោយរាគៈ និងទោសៈ រមែងដុតរោលនរជននោះ សូម្បីប្រុសរុងរឿងដូចភ្លើងជាអ្នកនឹងនួន។ ពួកស្រីដឹងថា បុរសអ្នកស្តុកស្តម្ភ មានទ្រព្យច្រើន រមែងក្រវែលរកប្រុសដែលមានទ្រព្យដោយខ្លួនឯង
ID: 636873370396356609
ទៅកាន់ទំព័រ៖