ព្រះត្រៃបិដក ភាគ ៦១

​រួប​រុំ​បុរស​ដែល​មានចិត្ត​ត្រេកអរ​ ​ដូច​ពួរជ្រៃ​ក្នុង​ព្រៃ​រួប​ព័ទ្ធដើម​រាំង​។​ ​នារី​ទាំងឡាយ​នោះ​ ​មានខ្លួន​ ​និង​មុខ​ដ៏​វិចិត្រ​តាក់តែង​ហើយ​ ​ផ្គាប់ផ្គុន​ ​(​បុរស​)​ ​ដោយ​សេចក្តី​ប្រា​ថ្នា​ផ្សេង​ៗ​ ​ជា​អ្នក​យល់​កលមាយា​ទាំង​រយ​ ​រមែង​សើច​ ​រមែង​ញញឹម​ ​តែ​ហាក់ដូចជា​សង្រួម​។​ ​នារី​ទាំងឡាយ​ ​ស្អិតស្អាង​ខ្លួន​ដោយ​មាស​ ​កែវមណី​ ​និង​កែវ​មុក្តា​ ​ដែលគេ​ធ្វើសក្ការៈ​ក្នុង​ត្រកូល​របស់​ប្តី​ ​ដែលគេ​រក្សា​ហើយ​ ​ក៏​នៅតែ​ប្រព្រឹត្ត​ក្បត់​ស្វាមី​បាន​ ​ដូចជា​ប្រពន្ធ​ដែល​អាស្រ័យ​នៅក្នុង​ចន្លោះ​ហឫទ័យ​ ​ប្រព្រឹត្ត​ក្បត់​អសុរ​វិញ​បាន​។​ ​នរជន​ ​សូម្បី​មាន​តេជះ​ ​មាន​ប្រាជ្ញាវាងវៃ​ ​ដែល​អ្នកផង​ច្រើន​គ្នា​ធ្វើ​សក្ការបូជា​ ​លុះ​ក្នុង​អំណាច​នៃ​ស្រី​ទាំងឡាយ​ហើយ​ ​រមែង​មិន​រុងរឿង​ ​ដូច​ព្រះចន្ទ្រ​ដែល​ត្រូវ​រាហូ​ចាប់​។​ ​ចោរ​អ្នក​ក្រោធ​មានចិត្ត​អាក្រក់​ ​(​ឃើញ​)​ ​ចោរ​ជាស​ត្រូវ​ ​(​នឹង​ខ្លួន​)​ ​មក​ប្រទះ​គ្នា​ហើយ​ ​ធ្វើ​នូវ​សេចក្តី​វិនាស​ណា​
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 636873370560726011
ទៅកាន់ទំព័រ៖