ព្រះត្រៃបិដក ភាគ ៦១

​បុគ្គល​អ្នកមាន​តណ្ហា​ ​លុះ​ក្នុង​អំណាច​នៃ​ស្រី​ទាំងឡាយ​ ​រមែង​ដល់​នូវ​សេចក្តី​វិនាស​ក្រៃលែង​ជាង​សេចក្តី​វិនាស​នោះ​ទៅទៀត​។​ ​នារី​ទាំងឡាយ​ ​ដែល​មាន​សក់​របោច​ ​មានស្នាម​ដាច់​ដោយ​ក្រចក​ ​ដែល​ត្រូវ​គេ​វាយ​ ​គេ​ធាក់​ដោយ​ជើង​ ​ដៃ​ ​និង​ដំបង​ ​ក៏​នៅតែ​ចូល​ទៅកាន់​អាការ​ថោកទាប​វិញ​ ​នៅតែ​ត្រេកអរ​ ​(​ក្នុង​កាម​ទៀត​)​ ​ដូច​រុយ​ត្រេកអរ​នឹង​សាកសព​។​ ​បុរស​អ្នកមាន​បញ្ញាចក្ខុ​ ​ត្រូវការ​ដោយ​សេចក្តី​សុខ​ ​គប្បី​វៀរ​ស្រី​ទាំងឡាយ​នោះ​ ​(​ដែល​នៅ​)​ ​ក្នុង​ត្រកូល​ទាំងឡាយ​ក្តី​ ​ក្នុង​ចន្លោះ​ច្រក​ក្តី​ ​ក្នុង​រាជធានី​ក្តី​ ​ក្នុង​និគម​ក្តី​ ​ឬក៏​វៀរ​នូវ​អារម្មណ៍​ដូចជា​អន្ទាក់​ ​និង​បង្កាត់​របស់​មារ​ ​ដែល​កិលេស​មារ​ដាក់​ហើយ​ក្តី​។​ ​បុគ្គល​ណា​ ​លះបង់​នូវ​ត​បោ​គុណ​ ​(​គុណ​ ​គឺ​សេចក្តី​ព្យាយាម​)​ ​ជាកុសល​ហើយ​ ​ប្រព្រឹត្ត​នូវ​ចរិត​មិន​ប្រសើរ​ ​បុគ្គល​នោះ​ ​(​លុះ​ច្យុត​)​ ​ចាក​ទេវតា​ហើយ​ ​នឹង​មកកាន់​នរក​វិញ​ ​ដូច​ពាណិជ​ ​(​មានទ្រព្យ​ច្រើន​ ​ដូរ​យក​)​ ​ក្អម​កំបែក​។​ ​ប្រុស​ ​(​ដែល​លុះ​ក្នុង​អំណាច​ស្រី​)​ ​នោះ​ ​ត្រូវ​គេ​តិះដៀល​ក្នុង​លោក​នេះ​ផង​ ​ក្នុង​លោកខាងមុខ​ផង​ ​ជា​មនុស្ស​មានគំនិត​អាក្រក់​ ​ត្រូវ​កម្ម​របស់​ខ្លួន​បៀតបៀន​ ​ជា​បុគ្គល​មិន​ទៀង​ ​តែង​ភា្លត់​ទៅកាន់​អបាយភូមិ​ ​
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 636873370744506522
ទៅកាន់ទំព័រ៖