ព្រះត្រៃបិដក ភាគ ៦១

​ដូច​រថ​ដែល​ទឹម​លា​កាច​ ​ដើរទៅ​ក្នុង​ទី​ខុសផ្លូវ​។​ ​ប្រុស​នោះ​ ​រមែង​ចូល​ទៅកាន់​នរក​ ​ជាទី​ញ៉ាំង​សត្វ​ឲ្យ​ក្តៅ​ ​នៅ​អាស្រ័យ​នឹង​ព្រៃ​រកា​ ​មាន​បន្លា​ដូច​លំពែង​ ​ធ្វើអំពី​ដែក​ផង​ ​កំណើត​តិរច្ឆាន​ផង​ ​វិស័យ​នៃ​ប្រេត​ ​និង​អសុរកាយ​ផង​ ​រមែង​មិន​អាច​រួច​បានទេ​។​ ​ស្រី​ទាំងឡាយ​ ​រមែង​ញ៉ាំង​ល្បែង​ជា​ទិព្វ​ ​ឬ​ញ៉ាំង​តម្រេក​ ​ក្នុង​ទី​ជាទី​រីករាយ​ ​ឬ​ញ៉ាំង​សម្បត្តិ​ចក្រពត្តិ​ ​ក្នុង​ទី​ជា​របស់​មនុស្ស​នៃ​បុគ្គល​អ្នក​ប្រមាទ​ ​ឲ្យ​វិនាស​ ​ពួក​ស្រី​ ​រមែង​ញ៉ាំង​ប្រុស​នោះ​ ​ឲ្យ​ដល់​នូវ​ទុគ្គតិ​។​ ​ល្បែង​ជា​តម្រេក​ទិព្វ​ ​សម្បតិ្ត​ស្តេច​ក្រ​ពត្តិ​ ​ក្នុង​ទី​ជា​របស់​មនុស្ស​ ​និង​ពួក​ស្រី​អប្សរ​ ​មាន​វិមាន​មាស​ជា​លំនៅ​ ​ជា​សម្បតិ្ត​ដែល​បុគ្គល​មិន​ត្រូវការ​ដោយ​ពួក​ស្ត្រី​ ​ហើយ​ប្រព្រឹត្ត​ ​(​ព្រហ្មចរិយ​ធម៌​)​ ​មិនមែន​បាន​ដោយ​ក្រ​ទេ​។​ ​គតិ​ជាទី​កន្លង​ផុត​ចាក​កាមធាតុ​ ​គឺ​ការ​កើត​ក្នុង​រូបធាតុ​ ​និង​ការ​កើត​ក្នុង​សុទ្ធាវាស​ ​ជា​វិស័យ​របស់​អ្នក​ប្រាសចាក​រាគៈ​ ​ជា​សម្បត្តិ​ដែល​បុគ្គល​មិន​ត្រូវការ​ ​ដោយ​ពួក​ស្រី​ ​ហើយ​ប្រព្រឹត្ត​ ​(​ព្រហ្មចរិយ​ធម៌​)​ ​មិនមែន​បាន​ដោយ​ក្រ​ទេ​។​ ​
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 636873370916016332
ទៅកាន់ទំព័រ៖