ព្រះត្រៃបិដក ភាគ ៦១

 ​[​៣១៦​]​ ​(​នាយ​ពិសេស​ ​ជំរាប​ថា​)​ ​ខ្ញុំ​សម្លាប់​ ​មិនមែន​ព្រោះ​ហេតុ​ខ្លួនឯង​ ​មិនមែន​ព្រោះ​ហេតុ​ទ្រព្យ​ ​មិនមែន​ព្រោះ​ហេតុ​កូន​ប្រពន្ធ​ ​ឬ​សំឡាញ់​ ​និង​ញាតិ​ទេ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ព្រោះថា​ ​ព្រះ​ភូមិបាល​អ្នកមាន​បុណ្យ​ ​ជា​ម្ចាស់​នៃ​ខ្ញុំ​ ​ទ្រង់​សោយ​នូវ​សាច់​ប្រាកដ​ដូច្នេះ​។​
 [​៣១៧​]​ ​(​សេនាបតី​…​)​ ​បើ​អ្នកឯង​ខ្វល់ខ្វាយ​ក្នុង​កិច្ច​របស់​ព្រះរាជា​ជា​ម្ចាស់​ ​ហើយ​ធ្វើ​នូវ​អំពើ​ដ៏​លាមក​ក្រៃលែង​ ​អ្នកឯង​លុះ​ព្រឹក​ឡើង​ ​ចូល​ទៅ​ខាងក្នុង​ព្រះរាជវាំង​ហើយ​ ​គប្បី​និយាយ​នូវ​ដំណើរ​នោះ​ប្រាប់​ខ្ញុំ​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្រ្ត​នៃ​ព្រះរាជា​។​
 [​៣១៨​]​ ​(​នាយ​ពិសេស​…​)​ ​បពិត្រ​សេនាបតី​ឈ្មោះ​កាឡ​ហត្ថី​ដ៏​ចំរើន​ ​លោក​និយាយ​យ៉ាងណា​ ​ខ្ញុំ​នឹង​ធ្វើ​យ៉ាងនោះ​ ​ព្រឹក​ឡើង​ខ្ញុំ​នឹង​ចូល​ទៅ​ខាងក្នុង​ព្រះរាជវាំង​ ​ហើយ​ថ្លែង​សេចក្តី​នោះ​ ​ជំរាប​លោក​ក្នុង​ទី​ចំពោះ​ព្រះ​ភក្រ្ត​នៃ​ព្រះរាជា​។​
 [​៣១៩​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​គ្រានោះ​ ​កាលដែល​វេលា​រាត្រី​ភ្លឺច្បាស់​ ​ព្រះអាទិត្យ​រះ​ឡើង​ប្រាកដ​ ​សេនាបតី​ឈ្មោះ​កាឡ​ហត្ថី​ ​បាន​នាំ​រសកៈ​ចូល​ទៅ​គាល់​ព្រះរាជា​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាបទូល​ពាក្យ​នេះ​ ​ចំពោះ​ព្រះរាជា​ថា​ ​បពិត្រមហារាជ​ ​បានឮ​ថា​ ​ព្រះអង្គ​ប្រើ​រសកៈ​ឲ្យ​ទៅ​សម្លាប់​ស្រីប្រុស​ ​ព្រះអង្គ​ទ្រង់​សោយ​សាច់​មែន​ឬ​។​
ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 636873371545062312
ទៅកាន់ទំព័រ៖