ព្រះត្រៃបិដក ភាគ ៦១

 ​[​៣២០​]​ ​(​ព្រះរាជា​…​)​ ​ម្នាល​កាឡ​ហត្ថី​ ​ខ្ញុំ​បាន​ប្រើ​រសកៈ​ដូច្នោះ​មែន​ ​ហេតុអ្វី​អ្នក​ជេរប្រទេច​រសក​បុរស​ ​ដែល​ធ្វើ​ប្រយោជន៍ឲ្យ​ខ្ញុំ​នុ៎ះ​។​
 [​៣២១​]​ ​(​កាឡ​ហត្ថី​…​)​ ​ត្រី​ឈ្មោះ​អានន្ទ​ ​ជាប់ចិត្ត​នឹង​រស​ ​ស៊ី​នូវ​ពួក​ត្រី​ទាំងពួង​ ​កាលបើ​ត្រី​ជា​បរិវារ​អស់ហើយ​ ​ក៏​ខាំ​ស៊ី​កន្ទុយ​ខ្លួនឯង​ស្លាប់​ទៅ​។​ ​ព្រះអង្គ​ជា​អ្នក​ប្រមាទ​ ​ត្រេកអរ​ក្នុង​រស​ដែល​គួរ​គោរព​ ​បើ​ព្រះអង្គ​នៅជា​បុគ្គល​ពាល​ ​មិន​យល់​ហេតុអ្វី​តទៅ​យ៉ាងនេះ​ទេ​ ​ព្រះអង្គ​នឹង​ឃ្លាត​បោះបង់​នូវ​បុត្រ​ទាំងឡាយ​ផង​ ​នូវ​ពួក​ញាតិ​ផង​ ​ដូច​ត្រី​ឈ្មោះ​អានន្ទ​ត្រឡប់​ស៊ី​ខ្លួនឯង​។​ ​បពិត្រ​ព្រះរាជា​ ​សូម​សេចក្តី​ប្រាថ្នា​របស់​ព្រះអង្គ​ប្រាស​ចេញទៅ​ ​ព្រោះ​បាន​ទ្រង់ព្រះ​សណ្តាប់​នូវ​ពាក្យ​នេះ​ ​សូម​ព្រះអង្គ​កុំ​សោយ​សាច់មនុស្ស​ ​បពិត្រ​ព្រះអង្គ​ជាធំ​ជាង​សត្វ​ជើង​ពីរ​ ​សូម​ព្រះអង្គ​កុំ​ធ្វើ​ដែន​នេះ​ឲ្យសោះ​សូន្យ​ ​ដូច​ត្រី​ឈ្មោះ​អានន្ទ​ ​ធ្វើ​មហាសមុទ្រ​ទាំងមូល​នេះ​ឲ្យ​សូន្យ​ ​(​ចាក​ត្រី​)​។​
 [​៣២២​]​ ​(​ព្រះរាជា​…​)​ ​កូនបង្កើត​របស់​សុជាត​កុដុម្ពី​នោះ​ ​ឈ្មោះ​សុជាត​ដោយ​ឈ្មោះ​ ​មិនបាន​សាច់​ព្រីង​ហើយ​ស្លាប់​ទៅ​ ​ព្រោះ​អស់សាច់​ព្រីង​នោះ​ ​(​យ៉ាងណា​)​ ​ម្នាល​កាឡ​ហត្ថី​ ​ខ្ញុំ​បរិភោគ​នូវ​អាហារ​មាន​រស​ដ៏​ឧត្តម​ ​បើ​មិនបាន​សាច់មនុស្ស​ទេ​ ​ប្រហែលជា​នឹង​លះបង់​នូវ​ជីវិត​ ​ក៏​យ៉ាងនោះ​ដែរ​។​
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 636873371859590302
ទៅកាន់ទំព័រ៖