ព្រះត្រៃបិដក ភាគ ៦១

 ​[​៣២៣​]​ ​(​កាឡ​ហត្ថី​នាំ​រឿង​ព្រាហ្មណ៍​ថា​)​ ​ម្នាល​មាណព​កូន​ ​អ្នកមាន​រូប​ស្រស់បស់​ ​កើត​ក្នុង​ត្រកូល​សោ​ត្ថិ​យៈ​ ​ម្នាលកូន​ ​អ្នក​មិន​គួរ​ស៊ី​នូវ​អាហារ​ដែល​មិន​គួរ​ស៊ី​ទេ​។​
 ​[​៣២៤​]​ ​(​មាណព​…​)​ ​បណ្តា​រស​ទាំងឡាយ​ ​ទឹក​សុរា​នេះ​ ​រាប់ថាជា​ទឹក​មាន​រស​មួយ​ដែរ​ ​ព្រោះ​ហេតុអ្វី​ ​ទើប​លោកឪពុក​ឃាត់​ខ្ញុំ​ ​ខ្ញុំ​បាន​នូវ​ទឹក​សុរា​នេះ​ក្នុង​ទីណា​ ​ខ្ញុំ​នឹង​ទៅ​ក្នុង​ទីនោះ​។​ ​បពិត្រ​ព្រាហ្មណ៍​ឪពុក​ ​បើ​លោកឪពុក​មិន​ត្រេកអរ​នឹង​ការ​ឃើញ​ខ្ញុំ​ណា​ ​ខ្ញុំ​នោះ​ ​នឹងគេ​ចចេញ​ ​(​អំពី​ស្រុក​)​ ​ខ្ញុំ​មិន​នៅក្នុង​សំណាក់​លោកឪពុក​ទេ​។​
 [​៣២៥​]​ ​(​ព្រាហ្មណ៍​…​)​ ​នែ​មាណព​កូន​ ​យើង​នឹង​បាន​នូវ​កូន​ទាំងឡាយ​ឯទៀត​ ​ទទួល​មត៌ក​ដោយពិត​ ​នែកូន​ជួជាតិ​ ​ឯង​ចូរ​វិនាស​ចុះ​ ​លំនៅ​ដែល​កូន​ទៅដល់​ក្នុង​ទីណា​ ​សូមកុំ​ឲ្យ​អញ​ឮ​នូវ​ទីនោះ​។​
 [​៣២៦​]​ ​(​កាឡ​ហត្ថី​…​)​ ​បពិត្រ​ព្រះ​មហាក្សត្រិយ៍​ ​ជាធំ​ជាង​សត្វ​ជើង​ពីរ​ ​សូម​ព្រះអង្គ​ទ្រង់ព្រះ​សណ្តាប់​ខ្ញុំ​ ​ពួក​ប្រជាជន​ ​នឹង​បណ្តេញ​ព្រះអង្គ​ចាក​ដែន​ ​ដូច​មាណព​ ​អ្នកលេង​ស៊ីផឹក​ដូច្នោះ​។​
 [​៣២៧​]​ ​(​ព្រះរាជា​…​)​ ​សាវ័ក​របស់​ពួក​ឥសី​ ​អ្នកមាន​ខ្លួន​អប់រំ​ហើយ​ ​ជា​សាវ័ក​ឈ្មោះ​សុជាតៈ​ ​ប្រាថ្នា​នូវ​ស្រី​អប្សរ​ ​ទើប​សាវ័ក​នោះ​ ​មិន​ស៊ី​ ​មិន​ផឹក​ទេ​។​ ​
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 636873372181548717
ទៅកាន់ទំព័រ៖