ព្រះត្រៃបិដក ភាគ ៦១

 ​[​៣៣០​]​ ​(​ទេវតា​…​)​ ​បពិត្រ​ព្រះរាជា​ ​អាត្មា​ជា​អ្នក​ឈប់​ ​ក្នុង​ព្រះ​សទ្ធម្ម​ទាំងឡាយ​ ​មិន​ត្រឡប់​ប្រែ​នាម​ ​និង​គោត្រ​ទេ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​តែង​ពោល​នូវ​ចោរ​ថា​មិនឈប់​ក្នុង​លោក​ ​ដែល​ច្យុត​អំពី​លោក​នេះ​ទៅ​ ​ជា​អ្នក​ទៅកាន់​អបាយ​ ​កាន់​នរក​។​ ​បពិត្រ​ព្រះរាជា​ ​បើ​ព្រះអង្គ​ជឿ​ ​ចូរ​ព្រះអង្គ​ចាប់​សុត​សោម​ជា​ក្សត្រិយ៍​ ​មក​បូ​ជាយ័​ញ្ញ​ ​ព្រះអង្គ​នឹង​ទៅកាន់​ឋានសួគ៌​ ​ដោយ​ការ​បូជា​នោះ​។​
 [​៣៣១​]​ ​(​ព្រះរាជា​សុត​សោម​…​)​ ​ជាតិភូមិ​របស់​អ្នក​ ​ក្នុង​ដែន​ណា​ ​មួយទៀត​ ​អ្នក​មកដល់​ក្នុង​ទីនេះ​ ​ដោយ​ប្រយោជន៍​ដូចម្តេច​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​ចូរ​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ខ្ញុំ​ ​អ្នក​ប្រាថ្នា​របស់​អ្វី​ ​ខ្ញុំ​នឹង​ឲ្យ​នូវ​របស់​នោះ​ ​តាមដែល​អ្នក​ប្រាថ្នា​ក្នុងថ្ងៃនេះ​។​
 [​៣៣២​]​ ​(​នន្ទ​ព្រាហ្មណ៍​…​)​ ​បពិត្រ​ព្រះអង្គ​ជា​មហិស្សរៈ​លើ​ដែនដី​ ​គាថា​ទាំងឡាយ​ ​៤​ ​បទ​ ​មាន​អត្ថ​ដ៏​ជ្រៅ​ ​ប្រសើរ​ក្រៃលែង​ ​ប្រៀប​ដូចជា​សាគរ​ ​ខ្ញុំ​មក​ក្នុង​ទីនេះ​ ​ដើម្បី​ប្រយោជន៍​ដល់​ព្រះអង្គ​តែ​ម្យ៉ាង​ ​សូម​ព្រះអង្គ​ទ្រង់ព្រះ​សណ្តាប់​នូវ​គាថា​ ​ដែល​ប្រកបដោយ​ប្រយោជន៍​ដ៏​ប្រសើរ​។
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 636873372655365817
ទៅកាន់ទំព័រ៖