ព្រះត្រៃបិដក ភាគ ៦១

 ​[​៣៣៣​]​ ​(​ព្រះ​បាទ​បោរិ​សាទ​…​)​ ​បណ្ឌិត​ទាំងឡាយ​ណា​ ​ជា​អ្នកមាន​យោបល់​ប្រកបដោយ​បញ្ញា​ ​ជា​ពហុស្សូត្រ​ ​គិត​នូវ​ហេតុ​បាន​ច្រើនយ៉ាង​ ​រមែង​មិន​យំ​ទេ​ ​បណ្ឌិត​ទាំងឡាយ​នោះ​ ​ជា​អ្នក​បន្ទោបង់​នូវ​សេចក្តី​សោក​ ​ដោយហេតុ​ណា​ពិត​ ​ហេតុ​នុ៎ះ​ជាទី​ពឹង​ដ៏​ក្រៃលែង​ ​របស់​ជន​ទាំងឡាយ​។​ ​បពិត្រ​ព្រះបាទ​សុត​សោម​ ​ព្រះអង្គ​សោក​ស្តាយ​ចំពោះខ្លួន​ ​ញាតិ​ ​ឬ​កូន​ប្រពន្ធ​ ​ស្រូវ​ ​ទ្រព្យ​ ​ប្រាក់​ ​មាស​ ​ឬអ្វី​ ​បពិត្រ​ព្រះ​បា​ទកោរព្យៈ​ដ៏​ប្រសើរ​ ​យើង​នឹង​ស្តាប់​ពាក្យ​របស់​លោក​។​
 [​៣៣៤​]​ ​(​ព្រះបាទ​សុត​សោម​…​)​ ​ខ្ញុំ​មិន​សោក​ស្តាយ​ចំពោះខ្លួន​ ​មិន​សោក​ស្តាយ​ចំពោះ​កូន​ ​ប្រពន្ធ​ ​មិន​សោក​ស្តាយ​ចំពោះ​ទ្រព្យ​ ​មិន​សោក​ស្តាយ​ចំពោះ​ដែន​ទេ​ ​(​មាន​)​ ​បុរាណ​ធម៌​ ​ជាច​រិត​របស់​សប្បុរស​ទាំងឡាយ​ ​ខ្ញុំ​សោក​ស្តាយ​នឹង​ការ​ប្តេជ្ញា​នោះ​ ​ចំពោះ​ព្រាហ្មណ៍​។​ ​ការ​ប្តេជ្ញា​នឹង​ព្រាហ្មណ៍​ ​ដែល​ខ្ញុំ​ឋិតនៅ​ក្នុង​ឥស្សរភាព​ក្នុង​ដែន​របស់​ខ្លួន​ ​បាន​ធ្វើ​ហើយ​ ​ខ្ញុំ​ជា​អ្នករក្សា​ខ្ជាប់​នូវ​សច្ចៈ​ ​និង​ដោះ​នូវ​ការ​ប្តេជ្ញា​នោះ​របស់​ព្រាហ្មណ៍​ ​ហើយនឹង​ត្រឡប់មកវិញ​។​
ថយ | ទំព័រទី ១៩១ | បន្ទាប់
ID: 636873373105041537
ទៅកាន់ទំព័រ៖