ព្រះត្រៃបិដក ភាគ ៦១

 [​៣៣៧​]​ ​មេឃ​បែកធ្លាយ​ ​ទឹកសមុទ្រ​រីងស្ងួត​ ​ឬ​ផែនដី​ជាទី​ទ្រទ្រង់នូវ​សត្វ​ប្រែត្រឡប់​ ​ឬក៏​ភ្នំ​ឈ្មោះ​មេរុ​ ​រលើង​ទាំង​ឫស​ ​ខ្ញុំ​ក៏​មិន​ពោល​ពាក្យ​កុហក​ទេ​។​
 [​៣៣៨​]​ ​ខ្ញុំ​ចាប់​ដាវ​ ​និង​លំពែង​ ​បពិត្រ​ទ្រង់​ជា​សំឡាញ់​ ​ខ្ញុំ​នឹង​ធ្វើ​នូវ​សម្បថ​ចំពោះ​ទ្រង់​ ​ខ្ញុំ​រួច​ចេញ​អំពី​ទ្រង់​ ​ជា​អ្នក​មិន​មាន​បំណុល​ ​រក្សា​នូវ​សច្ចៈ​ ​នឹង​ត្រឡប់មកវិញ​។​
 ​[​៣៣៩​]​ ​(​ព្រះ​បាទ​បោរិ​សាទ​…​)​ ​ការ​ប្តេជ្ញា​ណា​ ​ជាមួយនឹង​ព្រាហ្មណ៍​ដែល​ព្រះអង្គ​ឋិតនៅ​ក្នុង​ឥស្សរភាព​ ​ក្នុង​ដែន​របស់​ខ្លួន​ ​បាន​ធ្វើ​ហើយ​ ​សូម​ព្រះអង្គ​ជា​អ្នករក្សា​នូវ​សច្ចៈ​ ​ដោះ​នូវ​ការ​ប្តេជ្ញា​នោះ​នឹង​ព្រាហ្មណ៍​ហើយ​ ​ចូរ​ត្រឡប់មកវិញ​។​
 [​៣៤០​]​ ​(​ព្រះបាទ​សុត​សោម​…​)​ ​ការ​ប្តេជ្ញា​ណា​ ​ជាមួយនឹង​ព្រាហ្មណ៍​ ​ដែល​ខ្ញុំ​ឋិតនៅ​ក្នុង​ឥស្សរភាព​ ​ក្នុង​ដែន​របស់​ខ្លួន​ ​បាន​ធ្វើ​ហើយ​ ​ខ្ញុំ​ជា​អ្នករក្សា​នូវ​សច្ចៈ​ ​នឹង​ដោះ​នូវ​ការ​ប្តេជ្ញា​នោះ​នឹង​ព្រាហ្មណ៍​ហើយ​ ​នឹង​ត្រឡប់មកវិញ​។​
 [​៣៤១​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ព្រះបាទ​សុត​សោម​នោះ​ ​រួចពី​ព្រះហស្ត​នៃ​ព្រះ​បាទ​បោរិ​សាទ​ ​ហើយ​ទៅ​ ​បាន​ពោល​ពាក្យ​នេះ​នឹង​ព្រាហ្មណ៍​នោះ​ថា​
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 636873373702945735
ទៅកាន់ទំព័រ៖