ព្រះត្រៃបិដក ភាគ ៦១

​ម្នាល​ព្រហ្ម​ ​ខ្ញុំ​សូម​ស្តាប់​នូវ​គាថា​ទាំងឡាយ​ ​ដែល​គួរ​ដល់​ថ្លៃ​ ​១០០​ ​កហាបណៈ​ ​ជា​គាថា​ដែល​ខ្ញុំ​ស្តាប់​ហើយ​ ​មានប្រយោជន៍​។​
 ​[​៣៤២​]​ ​(​ព្រាហ្មណ៍​…​)​ ​បពិត្រ​ព្រះបាទ​សុត​សោម​ ​ការ​ចួប​ប្រទះ​ដោយ​សប្បុរស​ទាំងឡាយ​ ​អស់​វារៈ​តែម្តង​ ​ការ​ជួបប្រទះ​នោះ​ ​រមែង​រក្សា​នូវ​បុគ្គល​នោះ​បាន​ ​ឯ​ការ​ចួប​ជុំ​ដោយ​ពួក​អសប្បុរស​ជាច្រើន​ដង​ ​រមែង​មិន​រក្សា​នូវ​បុគ្គល​នោះ​បានទេ​។​ ​បុគ្គល​គប្បី​គប់​រក​នឹង​ពួកសប្បុរស​ ​គប្បី​ធ្វើ​នូវ​ការ​ស្និទ្ធស្នាល​នឹង​ពួកសប្បុរស​ ​គុណធម៌​ដ៏​ប្រសើរ​ ​រមែង​កើតមាន​ ​ព្រោះ​ដឹង​នូវ​ព្រះ​សទ្ធម្ម​របស់​ពួកសប្បុរស​ ​មិនមែន​ជា​ទោស​ដ៏​លាមក​ឡើយ​។​ ​រាជរថ​ទាំងឡាយ​ ​ដែលគេ​រចនា​ល្អ​ហើយ​ ​រមែង​គ្រាំគ្រា​ទៅវិញ​ ​សូម្បី​សរីរៈ​ ​(​នៃ​ពួក​សត្វ​)​ ​ក៏​រមែង​ដល់​នូវ​សេចក្តី​គ្រាំគ្រា​ដោយពិត​ ​ឯ​ធម៌​របស់​សប្បុរស​ទាំងឡាយ​ ​រមែង​មិនដល់​នូវ​សេចក្តី​គ្រាំគ្រា​ទេ​ ​ពួកសប្បុរស​ ​រមែង​ចរចា​ដោយ​ពួកសប្បុរស​។​ ​អាកាស​ ​និង​ដី​ ​ឋិតនៅ​ក្នុង​ទី​ឆ្ងាយ​ពីគ្នា​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​បាន​ពោល​នូវ​ច្រាំង​សមុទ្រ​ថា​ឆ្ងាយ​ ​បពិត្រ​ព្រះរាជា​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​បាន​ពោល​នូវ​ធម៌​របស់​ពួកសប្បុរស​ ​និង​ពួក​អសប្បុរស​ថា​ ​ឆ្ងាយ​ជាង​នោះ​ទៅទៀត​។
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 636873373920398173
ទៅកាន់ទំព័រ៖