ព្រះត្រៃបិដក ភាគ ៦១

 ​[​៣៤៣​]​ ​(​ព្រះបាទ​សុត​សោម​…​)​ ​គាថា​ទាំងនេះ​ ​គួរ​ដល់​ថ្លៃ​ ​១​ ​ពាន់​កហាបណៈ​ ​គាថា​ទាំងនេះ​ ​មិន​គួរ​ដល់​ថ្លៃ​ត្រឹម​ ​១០០​ ​កហាបណៈ​ទេ​ ​ម្នាល​ព្រាហ្មណ៍​ ​លោក​ចូរ​ទទួលយក​កហាបណៈ​ ​៤​ ​ពាន់​ជា​ប្រញាប់​ចុះ​។​
 [​៣៤៤​]​ ​(​ព្រះវរបិតា​…​)​ ​គាថា​មាន​ថ្លៃ​ ​៨០​ ​កហាបណៈ​ ​៩០​ ​កហាបណៈ​ ​និង​គាថា​គួរ​ដល់​ថ្លៃ​ ​១០០​ ​កហាបណៈ​ ​ម្នាល​សុត​សោម​ ​អ្នក​ចូរ​ដឹង​ដោយខ្លួនឯង​ចុះ​ ​គាថា​ដូចម្តេច​ ​ដែល​ឈ្មោះថា​គួរ​ដល់​ថ្លៃ​ ​១​ ​ពាន់​កហាបណៈ​។​
 [​៣៤៥​]​ ​(​ព្រះបាទ​សុត​សោម​…​)​ ​ខ្ញុំ​ព្រះអង្គ​ប្រាថ្នា​នូវ​សេចក្តី​ចំរើន​ដោយ​សុតៈ​ ​គឺ​ការចេះដឹង​ដើម្បី​ខ្លួន​ ​សប្បុរស​ទាំងឡាយ​ ​អ្នកមាន​ចិត្តស្ងប់​ ​គប្បី​គប់​រក​នូវ​ខ្ញុំ​ព្រះអង្គ​ ​បពិត្រ​ព្រះបិតា​ ​ខ្ញុំ​ព្រះអង្គ​ ​មិន​ឆ្អែត​ដោយ​សុភាសិត​ ​ដូចជា​មហាសមុទ្រ​មិន​ឆ្អែត​ដោយ​ទឹកស្ទឹង​ ​ដែល​ហូរ​ចូល​ទៅ​។​ ​ភ្លើង​កាល​ឆេះ​ស្មៅ​ ​និង​ឈើ​ ​រមែង​មិន​ឆ្អែត​ ​សាគរ​រមែង​មិន​ឆ្អែត​ដោយ​ទឹកស្ទឹង​យ៉ាងណា​ ​បពិត្រ​ព្រះរាជា​ដ៏​ប្រសើរ​ ​បណ្ឌិត​ទាំងឡាយ​នោះ​ ​បាន​ស្តាប់​ហើយ​ ​ក៏​មិន​ឆ្អែត​ដោយ​សុភាសិត​ក៏​យ៉ាងនោះ​ដែរ​។​ ​
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 636873374185403330
ទៅកាន់ទំព័រ៖