ព្រះត្រៃបិដក ភាគ ៦១

​បពិត្រ​ព្រះអង្គ​ជាធំ​ជាង​ជន​ ​ខ្ញុំ​ព្រះអង្គ​ស្តាប់​នូវ​គាថា​ដែល​មានប្រយោជន៍​របស់​ទាសៈ​នៃ​ខ្លួន​ ​ក្នុង​កាលណា​ ​ក្នុង​កាលណោះ​ ​ខ្ញុំ​ព្រះអង្គ​តែង​ផ្ទៀង​ស្តាប់​នូវ​គាថា​នោះ​ឯង​ដោយ​គោរព​ ​បពិត្រ​ព្រះបិតា​ ​ខ្ញុំ​ព្រះអង្គ​ ​មិន​មាន​សេចក្តី​ឆ្អែត​ក្នុង​ធម៌​ទាំងឡាយ​ទេ​។​
 [​៣៤៦​]​ ​ដែន​របស់​ព្រះអង្គ​នេះ​ ​ព្រមទាំង​ទ្រព្យ​ ​ព្រមទាំង​យាន​ ​ព្រមទាំង​គ្រឿងប្រដាប់​កាយ​ ​បរិបូរណ៌​ដោយ​វត្ថុ​គួរ​ប្រាថ្នា​គ្រប់យ៉ាង​ ​ព្រះអង្គ​ជេរប្រទេច​ខ្ញុំ​ព្រះអង្គ​ ​ព្រោះ​ហេតុ​នៃ​សេចក្តី​ប្រាថ្នា​ដូចម្តេច​ ​ខ្ញុំ​ព្រះអង្គ​នឹង​ទៅកាន់​សំណាក់​នៃ​ព្រះ​បាទ​បោរិ​សាទ​។​
 [​៣៤៧​]​ ​(​ព្រះបិតា​…​)​ ​ដ្បិត​ពួក​ពល​ទាំង​នុ៎ះ​ ​គឺ​ពលដំរី​ ​ពល​រថ​ ​ពលថ្មើរជើង​ ​ពលសេះ​ ​និង​ខ្មាន់ធ្នូ​ ​ក៏​មាន​សម្រាប់​រក្សាខ្លួន​ ​យើង​នឹង​លើកពល​សេនា​ទៅ​សម្លាប់​សត្រូវ​។​
 [​៣៤៨​]​ ​(​ព្រះបាទ​សុត​សោម​…​)​ ​ព្រះ​បាទ​បោរិ​សាទ​ ​បាន​ធ្វើ​នូវ​អំពើ​ដ៏​កម្រ​ក្រៃលែង​ ​ចាប់​ខ្ញុំ​ព្រះអង្គ​ទាំង​រស់​ ​ហើយ​លែង​វិញ​ ​បពិត្រ​ព្រះអង្គ​ជាធំ​ជាង​ជន​ ​ខ្ញុំ​ព្រះអង្គ​ ​រឭក​ឃើញ​នូវ​ឧបការគុណ​ក្នុង​កាលមុន​ប្រាកដ​ដូច្នោះ​ ​ខ្ញុំ​នឹង​ប្រទូស្ត​ចំពោះ​ស្តេច​បោរិ​សា​ទ​នោះ​ដូចម្តេច​កើត​។​ ​
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 636873374456388830
ទៅកាន់ទំព័រ៖