ព្រះត្រៃបិដក ភាគ ៦១
ព្រះអង្គជាអធម្មិករាជ ព្រះហស្តប្រឡាក់ឈាមជានិច្ច មិនមានសច្ចៈ ធម៌នឹងមានមកអំពីណា ព្រះអង្គនឹងធ្វើអ្វីដោយការស្តាប់។
[៣៥៣] (ព្រះបាទបោរិសាទ…) បុគ្គលណាត្រាច់ទៅកាន់ទីសម្លាប់ម្រឹគ ព្រោះហេតុតែសាច់ ឬសម្លាប់បុរស ព្រោះហេតុតែខ្លួន បុគ្គលទាំងពីរនោះ ស្មើគ្នាក្នុងលោកខាងមុខ ហេតុអ្វីព្រះអង្គហៅខ្ញុំថាជាអធម្មិករាជ។
[៣៥៤] (ព្រះបាទសុតសោម…) ក្សត្រិយ៍ជាអ្នកចេះដឹង មិនគួរសោយនូវពួកសត្វ ៥ នឹង ៥ ទេ បពិត្រព្រះរាជា ព្រះអង្គសោយនូវសាច់ដែលមិនគួរសោយ ព្រោះហេតុនោះ ទើបព្រះអង្គឈ្មោះថាជាអធមិ្មករាជ។
[៣៥៥] (ព្រះបាទបោរិសាទ…) លោកបានរួចអំពីដៃបោរិសាទហើយ ទៅកាន់មន្ទីររបស់ខ្លួនតាមសេចក្តីប្រាថ្នា ហើយត្រឡប់មករកដៃរបស់សត្រូវវិញ បពិត្រព្រះរាជា ព្រះអង្គជាបុគ្គលមិនឈ្លាសក្នុងខត្តិយធម៌ទេ។
[៣៥៦] (ព្រះបាទសុតសោម…) ពួកបុគ្គលណា ជាអ្នកឈ្លាសក្នុងខត្តិយធម៌ ពួកបុគ្គលនោះ ច្រើនតែធ្លាក់ទៅក្នុងនរក
ID: 636873375019691049
ទៅកាន់ទំព័រ៖