ព្រះត្រៃបិដក ភាគ ៦១
ព្រោះហេតុនោះ បានជាខ្ញុំលះបង់នូវខត្តិយធម៌ ជាអ្នករក្សានូវសច្ចៈ ត្រឡប់មកវិញ បពិត្រព្រះបាទបោរិសាទ សូមព្រះអង្គបូជាយ័ញ្ញ សូមព្រះអង្គសោយនូវខ្ញុំចុះ។
[៣៥៧] (ព្រះបាទបោរិសាទ…) ប្រាសាទជាទីនៅលើផែនដី គោ និងសេះ ពួកស្រីដែលគួរប្រាថ្នា និងខ្លឹមចន្ទន៍ក្នុងដែនកាសី ទ្រង់បាននូវវត្ថុទាំងអស់ក្នុងទីនោះ ដោយភាពជាម្ចាស់ ចុះទ្រង់ឃើញនូវអានិសង្សនៃពាក្យសច្ចៈដូចម្តេច។
[៣៥៨] (ព្រះបាទសុតសោម…) រសឯណានីមួយ មាននៅលើផែនដី សច្ចៈ ជារសល្អក្រៃលែងជាងរសទាំងឡាយនោះ ពួកសមណៈ និងព្រាហ្មណ៍ ដែលតាំងនៅក្នុងសច្ចៈ រមែងឆ្លងទៅកាន់ត្រើយនៃជាតិ និងមរណៈបាន។
[៣៥៩] (ព្រះបាទបោរិសាទ…) ទ្រង់បានរួចអំពីដៃបោរិសាទហើយ បានទៅកាន់មន្ទីររបស់ខ្លួនវិញ តាមសេចក្តីប្រាថ្នា ត្រឡប់មករកដៃសត្រូវវិញ បពិត្រទ្រង់ជាធំជាងជន ភ័យអំពីសេចក្តីស្លាប់ មិនមានដល់ទ្រង់ដោយពិត ទ្រង់ជាអ្នកពោលនូវពាក្យសច្ចៈ ទាំងមានចិត្តក៏មិនរួញរា។
ID: 636873375283906161
ទៅកាន់ទំព័រ៖