ព្រះត្រៃបិដក ភាគ ៦១
ម្នាលខត្តិយានី ចូរនាងយកដំរី សេះ រថ និងពលថ្មើរជើងទៅចុះ ចូរនាងនាំព្រាហ្មណ៍ឥសិសង្កិៈនោះ មកកាន់អំណាច (ខ្លួន) ដោយសម្បុរ និងរូបឆោមរបស់នាង។
[៤] (ពួកព្រានព្រៃបង្ហាញថា) នុ៎ះ ប្រាកដជាអាស្រមរបស់តាបស ឈ្មោះឥសិសិង្គៈ ជាទីគួររីករាយ មានដើមចេកជាទង់ ជាគ្រឿងសំគាល់ មានដើមស្មាច់ដុះព័ទ្ធជុំវិញ។ នុ៎ះ ភ្លើងដែលឥសិសិង្គៈនោះ តាក់តែង (ដោយឈាន) នុ៎ះ ផ្សែងដែលឃើញប្រាកដ ខ្ញុំសំគាល់ថា ឥសិសិង្គៈ អ្នកមានឫទ្ធិច្រើន មិនញ៉ាំងភ្លើងឲ្យសាបសូន្យទេ។
[៥] (អភិសម្ពុទ្ធគាថា) ឥសិសិង្គៈ បានឃើញនាងនឡិនិកានោះ ពាក់កុណ្ឌលកែវមណី កំពុងដើរមក ក៏ភិតភ័យ ចូលទៅកាន់អាស្រមដែលប្រក់ដោយស្លឹក។ ឯនាងនឡិនិកានោះ ក៏បង្ហាញនូវអវយវៈទាំងឡាយផង បញេ្ចញនូវកេរ្តិ៍ខ្មាសដ៏កំបាំងផង ហើយលេងកូនឃ្លី ក្បែរទ្វារអាស្រមនៃឥសិសិង្គៈនោះ។
[៦] អ្នកមានជដា (ឥសិសិង្គៈ) នៅក្នុងបណ្ណសាលា ឃើញនាងនឡិនិកានោះ កំពុងលេង ចេញអំពីអាស្រមមកនិយាយពាក្យនេះថា
ID: 636873163783609036
ទៅកាន់ទំព័រ៖