ព្រះត្រៃបិដក ភាគ ៦១

 ​[​៣១​]​ ​(​ព្រះរាជា​…​)​ ​បុគ្គល​ណា​អាង​ថា​ ​អាត្មាអញ​ជាធំ​ដូច្នេះហើយ​ ​ធ្វើ​នូវ​អំពើអាក្រក់​ ​បុគ្គល​នោះ​លុះ​បាន​ធ្វើរួចហើយ​ ​ក៏​មិន​រអែង​នឹង​ពួក​ជន​ដទៃ​ ​ព្រោះ​អំពើនោះ​ ​បុគ្គល​នោះ​ ​មិន​រស់នៅ​អស់​កាល​ជា​អង្វែង​ ​ទាំង​ពួក​ទេវតា​ក៏​តែង​រំពៃមើល​បុគ្គល​នោះ​ ​ដោយ​អំពើអាក្រក់​។​ ​
 ​[​៣២​]​ ​(​អភិ​បារ​ក​…​)​ ​បុគ្គល​ទាំងឡាយ​ណា​ ​តាំងនៅ​ក្នុង​ធម៌​ ​ទទួលយក​នូវ​ទាន​ ​ដែលគេ​មិន​ស្គាល់​ ​ដែល​ម្ចាស់​ទាំងឡាយ​ប្រគល់ឲ្យ​ហើយ​ ​បុគ្គល​ជា​អ្នកទទួល​ទាំងឡាយ​ ​(​នោះ​)​ ​ផង​ ​អ្នកឲ្យ​ទាំងឡាយ​ផង​ ​ឈ្មោះថា​ធ្វើ​នូវ​អំពើ​មានផល​ជា​សុខ​ក្នុង​ហេតុ​នោះ​។​
 [​៣៣​]​ ​(​ព្រះរាជា​…​)​ ​បុគ្គល​ដទៃ​ណា​ហ្ន៎​ ​លើ​ផែនដី​ក្នុង​លោក​ ​គប្បី​ជឿ​អ្នក​ថា​ ​(​នាង​ឧម្មា​ទន្តី​)​ ​មិនមែន​ជាទីស្រឡាញ់​របស់​អញ​ដូច្នេះ​ ​ទាំង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​គប្បី​មានដល់​អ្នក​យ៉ាង​ខ្លាំង​ ​ព្រោះ​អ្នកឲ្យ​នាង​ឧម្មា​ទន្តី​ជាទីស្រឡាញ់​ ​ហើយ​មិនបាន​ឃើញ​ទៀតផង​។​
 [​៣៤​]​ ​(​អភិ​បារ​ក​…​)​ ​បពិត្រ​ព្រះ​ជ​និ​ន្ទៈ​ ​នាង​ឧម្មា​ទន្តី​នុ៎ះ​ ​ជាទីស្រឡាញ់​របស់​ទូលព្រះបង្គំជាខ្ញុំ​ដោយពិត​ ​បពិត្រ​ព្រះ​ភូមិបាល​ ​នាង​នោះ​ ​មិនមែន​មិនជា​ទីស្រឡាញ់​របស់​ទូលព្រះបង្គំជាខ្ញុំ​ទេ​ ​នាង​ឧម្មា​ទន្តី​ ​ទូលព្រះបង្គំជាខ្ញុំ​បាន​ថ្វាយ​ហើយ​ ​ចំពោះ​ព្រះអង្គ​ដោយហេតុ​ណា​ ​
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 636873168107896371
ទៅកាន់ទំព័រ៖