ព្រះត្រៃបិដក ភាគ ៦១
[៣៦០] (ព្រះបាទសុតសោម…) យ័ញ្ញ (ការបូជា) មានច្រើនប្រការ ជាកល្យាណធម៌ ដែលខ្ញុំបានធ្វើហើយ បូជាហើយ ជាបូជាដ៏ធំទូលាយ ដែលអ្នកប្រាជ្ញតែងសរសើរ ផ្លូវសម្រាប់បរលោក ខ្ញុំក៏បានជម្រះហើយ អ្នកណាឋិតនៅក្នុងធម៌ហើយ នឹងខ្លាចសេចក្តីស្លាប់។ យ័ញ្ញមានច្រើនប្រការ ជាកល្យាណធម៌ ដែលខ្ញុំបានធ្វើហើយ បូជាហើយ ជាបូជាដ៏ធំទូលាយ ដែលអ្នកប្រាជ្ញតែងសរសើរ ខ្ញុំមិនក្តៅក្រហាយនឹងទៅកាន់បរលោកទេ បពិត្រព្រះបាទបោរិសាទ សូមព្រះអង្គបូជាយ័ញ្ញ សូមព្រះអង្គសោយខ្ញុំចុះ។ មាតា និងបិតា ខ្ញុំបានបំរើហើយ ឥស្សរភាព ខ្ញុំគ្រប់គ្រងហើយតាមធម៌ ផ្លូវសម្រាប់បរលោក ខ្ញុំក៏បានជម្រះហើយ អ្នកណាឋិតនៅក្នុងធម៌ហើយ នឹងខ្លាចសេចក្តីសា្លប់។ បិតា និងមាតា ខ្ញុំក៏បានបំរើហើយ ឥស្សរភាព ខ្ញុំគ្រប់គ្រងហើយតាមធម៌ ខ្ញុំមិនក្តៅក្រហាយនឹងទៅបរលោកទេ បពិត្រព្រះបាទបោរិសាទ សូមព្រះអង្គបូជាយ័ញ្ញ សូមព្រះអង្គសោយខ្ញុំចុះ។ ខ្ញុំបានធ្វើឧបការកិច្ចចំពោះពួកញាតិ និងមិត្តហើយ
ID: 636873375465476546
ទៅកាន់ទំព័រ៖