ព្រះត្រៃបិដក ភាគ ៦១

​ឥស្សរភាព​ ​ខ្ញុំ​គ្រប់គ្រង​ហើយ​តាម​ធម៌​ ​ផ្លូវ​សម្រាប់​បរលោក​ ​ខ្ញុំ​ក៏បាន​ជម្រះ​ហើយ​ ​អ្នកណា​ឋិតនៅ​ក្នុង​ធម៌​ហើយ​ ​នឹង​ខ្លាច​សេចក្តី​ស្លាប់​។​ ​ខ្ញុំ​បាន​ធ្វើ​ឧបការកិច្ច​ចំពោះ​ពួក​ញាតិ​ ​និង​មិត្ត​ហើយ​ ​ឥស្សរភាព​ ​ខ្ញុំ​គ្រប់គ្រង​ហើយ​តាម​ធម៌​ ​ខ្ញុំ​មិន​ក្តៅក្រហាយ​នឹង​ទៅកាន់បរលោក​ទេ​ ​បពិត្រ​ព្រះ​បាទ​បោរិ​សាទ​ ​សូម​ព្រះអង្គ​បូ​ជាយ័​ញ្ញ​ ​សូម​ព្រះអង្គ​សោយ​ខ្ញុំ​ចុះ​។​ ​ការ​ឲ្យ​ទាន​ដល់​ពួក​ជន​ជាច្រើន​ ​ដោយ​អាការ​ច្រើនយ៉ាង​ ​ខ្ញុំ​ក៏បាន​ឲ្យហើយ​ ​ទាំង​ពួក​សមណព្រាហ្មណ៍​ ​ខ្ញុំ​ក៏បាន​ផ្គត់ផ្គង់​ហើយ​ ​ផ្លូវ​សម្រាប់​បរលោក​ ​ខ្ញុំ​ក៏បាន​ជម្រះ​ហើយ​ ​អ្នកណា​ឋិតនៅ​ក្នុង​ធម៌​ហើយ​ ​នឹង​ខ្លាច​សេចក្តី​ស្លាប់​។​ ​ការ​ឲ្យ​ទាន​ដល់​ពួក​ជន​ជាច្រើន​ ​ដោយ​អាការ​ច្រើនយ៉ាង​ ​ខ្ញុំ​ក៏បាន​ឲ្យហើយ​ ​ទាំង​សមណព្រាហ្មណ៍​ ​ខ្ញុំ​ក៏បាន​ផ្គត់ផ្គង់​ហើយ​ ​ខ្ញុំ​មិន​ក្តៅក្រហាយ​នឹង​ទៅកាន់បរលោក​ទេ​ ​បពិត្រ​ព្រះ​បាទ​បោរិ​សាទ​ ​សូម​ទ្រង់​បូ​ជាយ័​ញ្ញ​ ​សូម​ទ្រង់​សោយ​ខ្ញុំ​ចុះ​។​
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 636873375663067848
ទៅកាន់ទំព័រ៖