ព្រះត្រៃបិដក ភាគ ៦១

​អាកាស​ ​និង​ដី​ ​ឋិតនៅ​ក្នុង​ទី​ឆ្ងាយ​ពីគ្នា​ ​អ្នកប្រាជ្ញ​ទាំងឡាយ​បាន​ពោល​នូវ​ច្រាំង​សមុទ្រ​នោះ​ថា​ឆ្ងាយ​ ​បពិត្រ​ព្រះរាជា​ ​បណ្ឌិត​ទាំងឡាយ​ ​រមែង​ពោល​ថា​ ​ធម៌​របស់​ពួកសប្បុរស​ ​និង​ពួក​អសប្បុរស​ ​ឆ្ងាយ​ជាង​នោះ​ទៅទៀត​។​
 [​៣៦៤​]​ ​(​ព្រះ​បាទ​បោរិ​សាទ​…​)​ ​បពិត្រ​ទ្រង់​ជាធំ​ជាង​ជន​ ​គាថា​ទាំងឡាយ​នេះ​ ​មាន​អត្ថ​ ​មាន​ព្យញ្ជនៈ​ដ៏​ល្អ​ ​ទ្រង់​សំដែង​ពីរោះ​ណាស់​ ​ខ្ញុំ​បាន​ស្តាប់​ហើយ​ ​ក៏​ត្រេកអរ​រីករាយ​ ​មានចិត្តល្អ​ជ្រះថ្លា​ ​បពិត្រ​ទ្រង់​ជា​សម្លាញ់​ ​ខ្ញុំ​សូម​ថ្វាយ​ពរ​ ​៤​ ​ប្រការ​ដល់​ទ្រង់​។​
 [​៣៦៥​]​ ​(​ព្រះបាទ​សុត​សោម​…​)​ ​ទ្រង់​មិនដឹង​នូវ​សេចក្តី​ស្លាប់​របស់​ខ្លួន​ ​ទាំង​អំពើ​មានប្រយោជន៍​ ​និង​ឥតប្រយោជន៍​ ​ទាំង​នរក​ ​និង​ឋានសួគ៌​ទេ​ ​បពិត្រ​ព្រះអង្គ​មានធម៌​ដ៏​លាមក​ ​ព្រះអង្គ​ជាប់​ចំពាក់​ក្នុង​រស​ ​(​នៃ​សាច់មនុស្ស​)​ ​តាំងនៅ​ស៊ប់​ក្នុង​ទុច្ចរិត​ធម៌​ ​ធ្វើ​ម្តេច​នឹង​ឲ្យពរ​កើត​។​ ​បើ​ខ្ញុំ​ពោល​ថា​ ​សូម​ព្រះអង្គ​ប្រទាន​ពរ​នោះ​ ​ព្រះអង្គ​ប្រទាន​ហើយ​ ​ត្រឡប់ជា​មិន​ប្រទាន​វិញ​ ​តើ​បណ្ឌិត​ណា​កាល​ដឹង​ ​នឹង​ហ៊ាន​ចូល​ទៅ​រក​ជំលោះ​ ​និង​វិវាទ​ដ៏​ជាក់ស្តែង​នេះ​។​
 [​៣៦៦​]​ ​(​ព្រះ​បាទ​បោរិ​សាទ​…​)​ ​ជន​ឲ្យ​នូវ​ពរ​ណា​ ​ហើយ​ត្រឡប់ជា​មិន​ឲ្យ​វិញ​ ​មិន​គួរឲ្យ​ពរ​នោះ​ទេ​ ​បពិត្រ​ទ្រង់​ជា​សម្លាញ់​ ​
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 636873376194788261
ទៅកាន់ទំព័រ៖