ព្រះត្រៃបិដក ភាគ ៦១
[៣៧១] (ព្រះបាទសុតសោម…) ពួកក្សត្រិយ៍ជាងរយនាក់ ដែលព្រះអង្គចាប់ដោតបាតដៃ មានមុខជោកដោយទឹកភ្នែក កំពុងទួញយំ សូមព្រះអង្គឲ្យក្សត្រិយ៍ទាំងនោះ ត្រឡប់ទៅក្នុងដែនរបស់ខ្លួនវិញ បណ្តាពរទាំងឡាយ ខ្ញុំប្រាថ្នាពរទី ៣ នេះ។
[៣៧២] (ព្រះបាទបោរិសាទ…) ពួកក្សត្រិយ៍ជាងរយនាក់ ដែលខ្ញុំចាប់ដោត បាតដៃ មានមុខជោកដោយទឹកភ្នែក កំពុងទួញយំ ខ្ញុំនឹងឲ្យពួកក្សត្រិយ៍ទាំងនោះ ត្រឡប់ នៅក្នុងដែនរបស់ខ្លួនវិញ បណ្តាពរទាំងឡាយ ខ្ញុំនឹងថ្វាយពរទី ៣ នេះ។
[៣៧៣] (ព្រះបាទសុតសោម…) ដែនរបស់ព្រះអង្គ ជាដែនប្រហោង (មិនសូវមានប្រជាជន) ព្រោះពួកប្រជាជនជាច្រើនញាប់ញ័រហើយ ព្រោះភ័យគ្របសង្កត់ ហើយរត់ចូលទៅកាន់ទីពឹងពួន បពិត្រព្រះរាជា សូមព្រះអង្គវៀរសាច់មនុស្សទៅ បណ្តាពរទាំងឡាយ ខ្ញុំប្រាថ្នាពរទី ៤ នេះ។
[៣៧៤] (ព្រះបាទបោរិសាទ…) អាហារនោះ ជាទីពេញចិត្តរបស់ខ្ញុំដោយពិត ខ្ញុំចូលព្រៃ ព្រោះហេតុតែសាច់មនុស្សនុ៎ះឯង នឹងវៀរចាកសាច់មនុស្សនុ៎ះ ដូចម្តេចបាន បណ្តាពរទាំងឡាយ សូមទ្រង់ប្រាថ្នានូវពរទី ៤ ដទៃវិញ។
ID: 636873376769971159
ទៅកាន់ទំព័រ៖