ព្រះត្រៃបិដក ភាគ ៦១
[៣៧៥] (ព្រះបាទសុតសោម…) បពិត្រព្រះអង្គ ជាធំជាងជន បុគ្គលប្រហែលដូចព្រះអង្គ លះបង់នូវខ្លួនចោល ដោយគិតថា នេះជាទីស្រឡាញ់របស់អញដូច្នេះ រមែងមិនបានគប់រកនូវវត្ថុជាទីស្រឡាញ់ទេ ខ្លួនហ្នឹងហើយ ជាសភាវៈប្រសើរ ឈ្មោះថា ប្រសើរក្រៃលែង បុគ្គលអ្នកមានចិត្តសន្សំហើយ គប្បីបាននូវគុណជាទីស្រឡាញ់ ក្នុងកាលជាខាងក្រោយ។
[៣៧៦] (ព្រះបាទបោរិសាទ…) បពិត្រព្រះបាទសុតសោម សូមទ្រង់ជ្រាបនូវសាច់មនុស្ស ថាជាទីស្រឡាញ់របស់ខ្ញុំ ទ្រង់មិនអាចឃាត់ខ្ញុំបានទេ បពិត្រទ្រង់ជាសម្លាញ់ សូមទ្រង់ប្រាថ្នាពរឯទៀតវិញ។
[៣៧៧] (ព្រះបាទសុតសោម…) បុគ្គលណា ជាអ្នករក្សានូវវត្ថុជាទីស្រឡាញ់ ដោយគិតថា វត្ថុនេះជាទីស្រឡាញ់របស់អញដូច្នេះ លះបង់ខ្លួន ហើយនៅសេពគប់វត្ថុជាទីស្រឡាញ់ បុគ្គលនោះ រមែងជាទុក្ខក្នុងកាលខាងមុខ ព្រោះអំពើនោះឯង ដូចជាអ្នកលេងសុរា ផឹកទឹកសុរាដែលលាយដោយថ្នាំពិស។ ចំណែកខាងបុគ្គលណា ក្នុងលោកនេះ បានពិចារណា លះបង់នូវវត្ថុជាទីស្រឡាញ់ ហើយបែរមកគប់រកនូវអរិយធម៌ សូម្បីដោយលំបាក បុគ្គលនោះ រមែងបានសុខក្នុងកាលខាងមុខ ព្រោះអំពើនោះឯង ដូចបុគ្គលដល់នូវសេចក្តីទុក្ខ ព្រោះផឹកនូវឱសធ។
ID: 636873377009874881
ទៅកាន់ទំព័រ៖