ព្រះត្រៃបិដក ភាគ ៦១

 ​[​៣៧៨​]​ ​(​ព្រះ​បាទ​បោរិ​សាទ​…​)​ ​ខ្ញុំ​លះបង់​បិតា​មាតា​ ​និង​បញ្ចកាមគុណ​ ​ជាទី​ពេញចិត្ត​ ​ហើយ​ចូលព្រៃ​ ​ព្រោះហេតុតែ​សាច់មនុស្ស​នោះ​ ​ខ្ញុំ​នឹង​ថ្វាយ​នូវ​ពរ​នោះ​ដល់​ទ្រង់​ ​ដូចម្តេច​បាន​។​
 [​៣៧៩​]​ ​(​ព្រះបាទ​សុត​សោម​…​)​ ​បណ្ឌិត​ទាំងឡាយ​ជា​សប្បុរស​ ​ជា​អ្នក​ប្តេជ្ញា​ដោយ​ពាក្យសច្ចៈ​ ​មិន​ពោល​នូវ​ពាក្យ​ពីរ​ជាន់​ទេ​ ​ព្រះអង្គ​បាន​ពោល​នឹង​ខ្ញុំ​ថា​ ​បពិត្រ​ទ្រង់​ជា​សំឡាញ់​ ​សូម​ទ្រង់​ទទួលពរ​ចុះ​ ​ព្រះអង្គ​បាន​ពោល​ដូច្នេះហើយ​ ​(​តែ​ពាក្យ​នោះ​)​ ​របស់​ព្រះអង្គ​ ​មិន​ស្របគ្នា​ទេ​។​
 [​៣៨០​]​ ​(​ព្រះ​បាទ​បោរិ​សាទ​…​)​ ​ខ្ញុំ​ដល់​នូវ​ភាពជា​អ្នក​មិន​មានបុណ្យ​ ​មិន​មានយស​ ​មិន​មា​នកេរិ៍្ត​ឈ្មោះ​ ​មាន​បាប​ ​មាន​ទុច្ចរិត​សៅហ្មង​ជាច្រើន​ ​ក៏​ព្រោះហេតុតែ​សាច់មនុស្ស​ ​ខ្ញុំ​នឹង​ថ្វាយ​នូវ​ពរ​នោះ​ដល់​ទ្រង់​ ​ដូចម្តេច​កើត​។​
 [​៣៨១​]​ ​(​ព្រះបាទ​សុត​សោម​…​)​ ​(​ទ្រង់​មាន​បន្ទូល​ហើយ​ថា​)​ ​ជន​ឲ្យ​នូវ​ពរ​ណា​ ​ហើយ​ត្រឡប់ជា​មិន​ឲ្យ​វិញ​ ​មិន​គួរឲ្យ​ពរ​នោះ​ទេ​ ​បពិត្រ​ទ្រង់​ជា​សំឡាញ់​ ​សូម​ទ្រង់​កុំ​ញាប់ញ័រ​ ​សូម​ទទួលយក​ ​(​ពរ​)​ ​ចុះ​ ​ខ្ញុំ​សូម្បី​លះបង់​ជីវិត​ ​ក៏​នៅតែ​ថ្វាយ​ទ្រង់​ដែរ​។​
ថយ | ទំព័រទី ២០៧ | បន្ទាប់
ID: 636873377245488357
ទៅកាន់ទំព័រ៖