ព្រះត្រៃបិដក ភាគ ៦១
[៣៨៥] ព្រះអង្គជាសាស្តារបស់ខ្ញុំផង ជាសំឡាញ់របស់ខ្ញុំផង បពិត្រព្រះអង្គជាសំឡាញ់ ខ្ញុំនឹងធ្វើតាមព្រះឱង្ការរបស់ព្រះអង្គ ព្រះអង្គក៏ចូរធ្វើតាមពាក្យរបស់ខ្ញុំដែរ យើងទាំងពីរនាក់ ទៅដោះលែង (ពួកក្សត្រិយ៍ទាំងនោះជាមួយគ្នា)។
[៣៨៦] (ព្រះបាទសុតសោម…) ខ្ញុំជាសាស្តារបស់ព្រះអង្គផង ជាសំឡាញ់របស់ព្រះអង្គផង បពិត្រព្រះអង្គជាសំឡាញ់ បើព្រះអង្គធ្វើតាមពាក្យខ្ញុំ ទាំងខ្ញុំក៏ធ្វើតាមពាក្យព្រះអង្គដែរ យើងទាំងពីរនាក់ទៅដោះលែង (ពួកក្សត្រិយ៍ទាំងនោះជាមួយគ្នា)។
[៣៨៧] ពួកយើងដែលត្រូវព្រះរាជាជើងពពាល បៀតបៀនដោតបាតដៃ មានមុខជោកដោយទឹកភ្នែក ស្រែកយំ (ឥឡូវនេះ) អ្នកទាំងឡាយ លែងប្រទូស្តនឹងព្រះរាជានេះចុះ អ្នកទាំងឡាយចូរទទួលស្តាប់ពាក្យប្តេជ្ញាដ៏ទៀងទាត់របស់ខ្ញុំចុះ។
[៣៨៨] (ពួកក្សត្រិយ៍…) ពួកយើងដែលត្រូវព្រះរាជាជើងពពាលបៀតបៀនដោតបាតដៃ មានមុខជោកដោយទឹកភ្នែក ស្រែកយំ (ឥឡូវនេះ) ពួកយើមិនប្រទូស្តចំពោះព្រះរាជានេះទេ ពួកយើងនឹងទទួលស្តាប់ពាក្យប្តេជ្ញាដ៏ទៀងទាត់របស់ព្រះអង្គ។
ID: 636873377820011218
ទៅកាន់ទំព័រ៖