ព្រះត្រៃបិដក ភាគ ៦១

​បពិត្រ​ព្រះរាជា​ ​សូម​ព្រះអង្គ​ធ្វើ​នូវ​ព្រៃ​ ​គឺ​តណ្ហា​ ​ឲ្យ​ខ្លាំងក្លា​ចុះ​ ​(​បើ​)​ ​ព្រះអង្គ​ ​(​លែង​សព្វ​ព្រះរាជហឫទ័យ​)​ ​សូម​លះបង់​ចុះ​។​
 ​[​៣៥​]​ ​(​ព្រះរាជា​…​)​ ​បុគ្គល​ណា​ឲ្យ​ទុក្ខ​ដល់​ជន​ដទៃ​ ​ដោយ​ទុក្ខ​របស់​ខ្លួន​ ​ឬ​ដណ្តើម​សុខ​ដើម្បី​ខ្លួន​ ​អំពី​សុខ​ ​(​របស់​ជន​ដទៃ​)​ ​(​បុគ្គល​នោះ​ឈ្មោះថា​មិន​ស្គាល់​ធម៌​)​ ​លុះតែ​បុគ្គល​ណា​ ​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​សុខទុក្ខ​របស់​អញ​នេះ​យ៉ាងណា​ ​សុខទុក្ខ​របស់​ជន​ដទៃ​ក៏​យ៉ាងនោះ​ដែរ​ ​បុគ្គល​នោះ​ទើប​ឈ្មោះថា​ ​អ្នកដឹង​ធម៌​។​
 [​៣៦​]​ ​បុគ្គល​ដទៃ​ណា​ហ្ន៎​ ​លើ​ផែនដី​ក្នុង​លោក​ ​គប្បី​ជឿ​អ្នក​ថា​ ​(​នាង​ឧម្មា​ទន្តី​)​ ​មិនមែន​ជាទីស្រឡាញ់​របស់​អញ​ដូច្នេះ​ ​ទាំង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​គប្បី​មានដល់​អ្នក​យ៉ាង​ខ្លាំង​ ​ព្រោះ​អ្នកឲ្យ​នាង​ឧម្មា​ទន្តី​ជាទីស្រឡាញ់​ហើយ​ ​មិនបាន​ឃើញ​ទៀតផង​។​
 [​៣៧​]​ ​(​អភិ​បារ​ក​…​)​ ​បពិត្រ​ព្រះ​ជ​និ​ន្ទៈ​ ​ព្រះអង្គ​គង់​ជ្រាប​ថា​ ​នាង​ឧម្មា​ទន្តី​នុ៎ះ​ ​ជាទីស្រឡាញ់​របស់​ទូលព្រះបង្គំជាខ្ញុំ​ ​បពិត្រ​ព្រះ​ភូមិបាល​ ​នាង​នោះ​មិនមែន​មិនជា​ទីស្រឡាញ់​របស់​ទូលព្រះបង្គំជាខ្ញុំ​ទេ​ ​បពិត្រ​ព្រះ​ជ​និ​ន្ទៈ​ ​ទូលព្រះបង្គំជាខ្ញុំ​ ​សូម​ថ្វាយ​នាង​ឧម្មា​ទន្តី​ជាទីស្រឡាញ់​ចំពោះ​ព្រះអង្គ​ ​ដោយចិត្ត​ជាទីស្រឡាញ់​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​បុគ្គល​អ្នកឲ្យ​នូវ​វត្ថុជា​ទីស្រឡាញ់​ទាំងឡាយ​ ​រមែង​បាន​នូវ​វត្ថុជា​ទីស្រឡាញ់​វិញ​។​
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 636873168439445335
ទៅកាន់ទំព័រ៖