ព្រះត្រៃបិដក ភាគ ៦១
ព្រះអង្គផ្ទំលើព្រះបន្ទំ មានខ្នើយពណ៌ក្រហម មានព្រំមានរោមច្រើន ដែលតាក់តែងក្នុងទីព្រះបន្ទំទាំងអស់ដ៏ល្អ ជាសុខសប្បាយ ក្នុងទីពាក់កណ្តាលនៃព្រះបន្ទំ ហើយលះបង់ចោល ត្រេកអរក្នុងព្រៃម្នាក់ឯង ដូចម្តេចកើត។ ក្នុងវេលារាត្រី មានសូរសំឡេងគង និងស្គរ ទាំងតូរ្យតន្ត្រី ឥតមានបុរសនៅលាយ មានទាំងចម្រៀងដ៏ពីរោះ និងប្រគំក៏ពីរោះជាច្រើនយ៉ាង ព្រះអង្គលះបង់ចោល ហើយត្រេកអរក្នុងព្រៃម្នាក់ឯង ដូចម្តេចកើត។ ឧទ្យាន (ឈ្មោះមិគាជិន) ក៏មានផ្កាច្រើនបរិបូណ៌ បុរីប្រកបដោយឈ្មោះតាមឧទ្យានមិគាជិន ជាបុរីគួរជាទីសប្បាយក្រៃពេក សម្បូរដោយពាហណៈ សេះ ដំរី រថ ព្រះអង្គលះបង់ចោល ហើយត្រេកអរក្នុងព្រៃតែម្នាក់ឯង ដូចម្តេចកើត។
[៣៩២] (ព្រះបាទបោរិសាទ…) ព្រះចន្ទក្នុងកាឡប័ក្ខ (រនោច) រមែងអស់ទៅរាល់ៗថ្ងៃ យ៉ាងណាមិញ បពិត្រព្រះរាជា ការសមាគមនឹងពួកអសប្បុរស ឧបមាដូចព្រះចន្ទ្រក្នុងកាឡប័ក្ខ។ ដូចយ៉ាងខ្ញុំ អាស្រ័យរសកៈអ្នកស្លដណ្តាំ ជាបុរសអាក្រក់លាមក ហើយបានធ្វើនូវកម្មអាក្រក់ ជាហេតុទៅកាន់ទុគ្គតិ។
ID: 636873378349841523
ទៅកាន់ទំព័រ៖