ព្រះត្រៃបិដក ភាគ ៦១

 ​បុគ្គល​ណា​ ​មិន​អើពើ​នឹង​និន្ទា​ ​មិន​អើពើ​នឹង​សេចក្តី​សរសើរ​ ​មិន​អើពើ​នឹង​ពាក្យ​ពោលទោស​ ​មិន​អើពើ​នឹង​ការ​បូជា​ ​សិរី​ក្តី​ ​បញ្ញា​ក្តី​ ​រមែង​ទៅ​ប្រាសចាក​បុគ្គល​នោះ​ដូចជា​ទឹក​ ​គឺ​ទឹកភ្លៀង​យ៉ាង​ស្រួល​ ​ដែល​ទៅ​ប្រាសចាក​ទីទួល​ដូច្នោះ​។​ ​ទូលព្រះបង្គំជាខ្ញុំ​នឹង​ទទួល​នូវ​សេចក្តី​ទុក្ខ​ផង​ ​នូវ​សេចក្តី​សុខ​ផង​ ​នូវ​អំពើអាក្រក់​ហួស​ផ្លូវធម៌​ផង​ ​នូវ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​គ្រប់យ៉ាង​ ​តាមតែ​យ៉ាងណាក៏ដោយ​ ​អំពី​ដំណើរ​នេះ​ដោយ​ផ្ទាល់​ទ្រូង​ ​ដូចជា​ផែនដី​ ​(​ដែល​ទទួល​នូវ​វត្ថុ​ណាមួយ​)​ ​របស់​ពួក​ជន​អ្នក​មាំមួន​ ​គឺ​ព្រះអរហន្ត​ ​និង​របស់​ពួក​ជន​អ្នក​តក់ស្លុត​ ​គឺ​បុថុជ្ជន​។​
 [​៤២​]​ ​(​ព្រះរាជា​…​)​ ​ខ្ញុំ​មិន​ប្រាថ្នា​អំពើអាក្រក់​ហួស​ផ្លូវធម៌​ផង​ ​សេចក្តី​ទុក្ខ​ជា​គ្រឿង​ចង្អៀតចង្អល់​ចិត្ត​ផង​ ​ដល់​ជន​ទាំងឡាយ​ដទៃ​ទេ​ ​ខ្ញុំ​តែម្នាក់ឯង​ ​ឋិតនៅ​ក្នុង​ធម៌​ ​មិន​ញ៉ាំង​ប្រយោជន៍​បន្តិចបន្តួច​ឲ្យ​សាបសូន្យ​ទៅ​ទេ​ ​ហើយនឹង​ឆ្លង​នូវ​ភារៈ​ ​គឺ​សេចក្តី​ទុក្ខ​នេះ​។​
 [​៤៣​]​ ​(​អភិ​បារ​ក​…​)​ ​បពិត្រ​ព្រះ​ជ​និ​ន្ទៈ​ ​ព្រះអង្គ​កុំ​ធ្វើ​នូវ​បុញ្ញកម្ម​ ​ជា​គ្រឿង​ញ៉ាំង​សត្វ​ឲ្យ​កើត​ក្នុង​ឋានសួគ៌​របស់​ទូលព្រះបង្គំជាខ្ញុំ​ ​ឲ្យ​អន្តរាយ​ឡើយ​ ​ទូលព្រះបង្គំជាខ្ញុំ​ ​ជ្រះថ្លា​ ​ថ្វាយ​នាង​ឧម្មា​ទន្តី​ចំពោះ​ព្រះអង្គ​ ​ដូចជា​ព្រះរាជា​ ​(​ដែល​ទ្រង់ព្រះ​រាជទាន​)​ ​នូវ​ទ្រព្យ​ក្នុង​ការ​បូជា​ដល់​ពួក​ព្រាហ្មណ៍​។​
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 636873168952414675
ទៅកាន់ទំព័រ៖