ព្រះត្រៃបិដក ភាគ ៦១
[៤៤] (ព្រះរាជា…) ម្នាលអ្នកធ្វើនូវប្រយោជន៍ អ្នកជាបុគ្គលមានប្រយោជន៍ដល់ខ្ញុំដោយពិត នាងឧម្មាទន្តី និងអ្នកជាសំឡាញ់របស់ខ្ញុំ ពួកទេវតា និងទេវតាជាបិតា និងអ្នកទាំងអស់ មុខជានិន្ទា ទាំងខ្ញុំក៏មុខជានឹងឃើញនូវបាបក្នុងអភិសម្បរាយភពពុំខាន។
[៤៥] (អភិបារក…) បពិត្រព្រះបាទសិវិ ពួកអ្នកនិគម និងពួកអ្នកជនបទទាំងអស់គ្នា មិនគប្បីពោលនូវអំពើដែលទូលព្រះបង្គំជាខ្ញុំបានថ្វាយនាងឧម្មាទន្តីចំពោះព្រះអង្គនុ៎ះ ថាជាធម៌ទេ បពិត្រព្រះរាជា សូមព្រះអង្គធ្វើនូវព្រៃ (តណ្ហា) ឲ្យខ្លាំងក្លា (បើ) ព្រះអង្គ (លែងសព្វព្រះរាជហ្ឫទ័យហើយ) សូមលះបង់ចុះ។
[៤៦] (ព្រះរាជា…) ម្នាលអ្នកធ្វើនូវប្រយោជន៍ អ្នកជាបុគ្គលមានប្រយោជន៍ ដល់ខ្ញុំដោយពិត នាងឧម្មាទន្តី និងអ្នកជាសំឡាញ់របស់ខ្ញុំ ធម៌ទាំងឡាយ ដែលពួកសប្បុរសបានសំដែងល្អហើយ ខ្ញុំប្រព្រឹត្តកន្លងបានដោយកម្រ ដូចជាសមុទ្រ និងច្រាំង។
[៤៧] (អភិបារក…) ព្រះអង្គជាអាហុនេយ្យបុគ្គល ជាអ្នកអនុគ្រោះដោយប្រយោជន៍ ជាអ្នកទ្រទ្រង់ ជាអ្នកចាត់ចែង (ឥស្សរិយសុខ) និងជាអ្នករក្សានូវសេចក្តីប្រាថ្នារបស់ទូលព្រះបង្គំជាខ្ញុំ
ID: 636873169258152162
ទៅកាន់ទំព័រ៖