ព្រះត្រៃបិដក ភាគ ៦១

​បពិត្រ​ព្រះរាជា​ ​នាង​ឧម្មា​ទន្តី​ដែល​ទូលព្រះបង្គំជាខ្ញុំ​ ​បាន​ថ្វាយព្រះ​អង្គ​ ​នឹង​មានផល​ច្រើន​ ​សូម​ទ្រង់​ទទួលយក​នាង​ឧម្មា​ទន្តី​ ​តាម​សេចក្តី​ប្រាថ្នា​របស់​ទូលព្រះបង្គំជាខ្ញុំ​។​
 [​៤៨​]​ ​(​ព្រះរាជា​…​)​ ​ម្នាល​អភិ​បារ​កៈ​ជា​កូន​របស់​សេនាបតី​ ​ជា​អ្នកធ្វើ​នូវ​ប្រយោជន៍​ ​អ្នក​មិនមែន​ជា​បុគ្គល​ប្រព្រឹត្ត​នូវ​ធម៌​ទាំងអស់​ដល់​ខ្ញុំ​ដោយពិត​ ​ជន​មាន​ជើង​ពីរ​ដទៃ​ ​តើ​រូប​ណា​ក្នុង​ជីវ​លោក​នេះ​ ​ជា​អ្នកធ្វើ​នូវ​សួស្តី​ដល់​អ្នក​ក្នុង​ពេល​អរុណរះ​។​
 [​៤៩​]​ ​(​អភិ​បារ​ក​…​)​ ​ព្រះអង្គ​ជា​បុគ្គល​ប្រសើរ​ផុត​ ​ព្រះអង្គ​ជា​បុគ្គល​ខ្ពង់ខ្ពស់​ផុត​ ​ព្រះអង្គ​ជា​អ្នក​ដល់​នូវ​ធម៌​ ​ជ្រាប​ច្បាស់​នូវ​ធម៌​ ​មាន​ព្រះ​ប្រាជ្ញា​ប្រពៃ​ ​ទ្រង់​ជា​អ្នកគ្រប់គ្រង​នូវ​ធម៌​ ​សូម​ទ្រង់​មាន​ព្រះជន្មាយុ​អស់​កាល​ដ៏​អង្វែង​ ​បពិត្រ​ព្រះ​ធម្មបាល​ ​សូម​ទ្រង់​សំដែងធម៌​ដល់​ទូលព្រះបង្គំជាខ្ញុំ​។​
 [​៥០​]​ ​(​ព្រះរាជា​…​)​ ​បើ​ដូច្នោះ​ ​ម្នាល​អភិ​បារ​កៈ​ ​អ្នក​ចូរ​ស្តាប់​ពាក្យ​ខ្ញុំ​ ​ខ្ញុំ​នឹង​សំដែងធម៌​ដែល​ពួកសប្បុរស​ធ្លាប់​សេព​ដល់​អ្នក​។​ ​ព្រះរាជា​ជា​អ្នក​គាប់ចិត្ត​ដោយ​ធម៌​ទើប​ល្អ​ ​ជន​មាន​ប្រាជ្ញា​ទើប​ល្អ​ ​ការ​មិន​ប្រទូស្ត​មិត្ត​ទើប​ល្អ​ ​កិរិយា​មិន​ធ្វើបាប​ទើប​សុខ​។
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 636873169528937650
ទៅកាន់ទំព័រ៖