ព្រះត្រៃបិដក ភាគ ៦១
ម្នាលអភិបារកៈ ខ្ញុំមិនប្រាថ្នានូវភាពនៃខ្លួនជាទេវតាដោយអធម៌ទេ ម្យ៉ាងទៀត (ខ្ញុំមិនប្រាថ្នា) ដើម្បីឈ្នះនូវផែនដីទាំងមូលនេះ (ដោយអធម៌ទេ)។ ថ្វីបើក្នុងមនុស្សលោកនេះ មានរតនវត្ថុណាមួយ គឺគោទាំងឡាយ ខ្ញុំ ប្រាក់ សំពត់ និងខ្លឹមចន្ទន៍ក្រហមដោយពិតដូច្នោះ។ ព្រះចន្ទ និងព្រះអាទិត្យទាំងឡាយនេះ រក្សាទុកនូវរតនៈណាមួយ គឺសេះ និងស្រ្តីទាំងឡាយ កែវមណី បុគ្គលមិនគួរប្រព្រឹត្តនូវធម៌មិនស្មើ ព្រោះហេតុនៃរតនវត្ថុនោះៗ ទេ យើងដូចជាគោឧសភ កើតក្នុងចំណោមនៃពួកជនអ្នកនៅក្នុងដែនសិវិ។ ខ្ញុំនោះជាអ្នកដឹកនាំ ជាអ្នកស្វែងរកប្រយោជន៍ ល្បីល្បាញរក្សានូវដែន លំអុតលំឱនចំពោះប្រពៃណី (របស់ស្តេចជាន់មុន) នៃអ្នកសិវិរាស្រ្តទាំងឡាយ ជាអ្នកត្រិះរិះតែធម៌ ព្រោះហេតុនោះ ខ្ញុំមិនលុះក្នុងអំណាចនៃចិត្តរបស់ខ្លួនទេ។
[៥១] (អភិបារក…) បពិត្រមហារាជ ព្រះអង្គនឹងសោយរាជសម្បត្តិទៀងទាត់ មិនវិនាស ក្សេមក្សាន្ត បានយូរយារដោយពិត ដ្បិតប្រាជ្ញារបស់ព្រះអង្គប្រាកដដូច្នោះ។
ID: 636873169956152085
ទៅកាន់ទំព័រ៖