ព្រះត្រៃបិដក ភាគ ៦១

​ព្រះអង្គ​មិន​ប្រមាទ​ចំពោះ​ធម៌​ណា​ ​ទូលព្រះបង្គំជាខ្ញុំ​សូម​អនុមោទនា​ចំពោះ​ធម៌​នុ៎ះ​របស់​ព្រះអង្គ​ ​ក្ស័ត្រ​ជា​ឥស្សរៈ​ ​ប្រមាទ​ចំពោះ​ធម៌​ហើយ​ ​រមែង​ឃ្លាតចាក​ដែន​។​ ​បពិត្រ​ខត្តិយ​ ​មហារាជ​ ​សូម​ទ្រង់​ប្រព្រឹត្ត​ធម៌​ក្នុង​មាតាបិតា​ទាំងឡាយ​ ​បពិត្រ​ព្រះរាជា​ ​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ក្នុង​លោក​នេះ​ហើយ​ ​នឹង​ទៅកាន់​ឋានសួគ៌​។​ ​បពិត្រ​ខត្តិយ​មហារាជ​ ​សូម​ទ្រង់​ប្រព្រឹត្ត​ធម៌​ ​ក្នុង​ព្រះរាជ​បុត្ត​ ​និង​អគ្គមហេសី​ ​បពិត្រ​ព្រះរាជា​ ​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ក្នុង​លោក​នេះ​ហើយ​ ​នឹង​ទៅកាន់​ឋានសួគ៌​។​ ​បពិត្រ​ខត្តិយ​មហារាជ​ ​សូម​ទ្រង់​ប្រព្រឹត្ត​ធម៌​ក្នុង​ពួក​មិត្រ​ ​និង​អាមាត្យ​ ​បពិត្រ​ព្រះរាជា​ ​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ក្នុង​លោក​នេះ​ហើយ​ ​នឹង​ទៅកាន់​ឋានសួគ៌​។​ ​បពិត្រមហារាជ​ ​សូម​ទ្រង់​ប្រព្រឹត្ត​ធម៌​ក្នុង​ពួក​វាហនៈ​ផង​ ​ក្នុង​ពួក​ពល​ផង​ ​បពិត្រ​ព្រះរាជា​ ​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ក្នុង​លោក​នេះ​ហើយ​ ​នឹង​ទៅកាន់​ឋានសួគ៌​។​ ​បពិត្រមហារាជ​ ​សូម​ទ្រង់​ប្រព្រឹត្ត​ធម៌​ក្នុង​ពួក​អ្នកស្រុក​ផង​ ​ក្នុង​ពួក​អ្នក​និគម​ផង​ ​បពិត្រ​ព្រះរាជា​ ​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ក្នុង​លោក​នេះ​ហើយ​ ​នឹង​ទៅកាន់​ឋានសួគ៌​។​ ​
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 636873170151993287
ទៅកាន់ទំព័រ៖