ព្រះត្រៃបិដក ភាគ ៦១
ម្នាលអ្នកដ៏ចំរើន ឈើរបស់អ្នកនោះ ឈ្មោះអ្វី ដែលមានផ្លែបែបនេះ សូម្បីអ្នកបោះទៅក្នុងទីឆ្ងាយហើយ ក៏វិលត្រឡប់មកវិញ មិនទៅចោលអ្នក។
[៧] (នាងនឡិនិកា …) បពិត្រតាបសដ៏ប្រសើរ ផ្លែបែបនេះនៃឈើណា សូម្បីខ្ញុំបោះទៅក្នុងទីឆ្ងាយ ក៏ត្រឡប់មកវិញ មិនទៅចោលខ្ញុំទេ ឈើបែបនោះ មានក្នុងទីជិតអាស្រមនៃខ្ញុំ នាភ្នំគន្ធមាទន៍។
[៨] (ឥសិសិង្គៈ…) អ្នកដ៏ចំរើន ចូរមកកាន់អាស្រមនេះចុះ ចូរបរិភោគអាហារចុះ ចូរទទួលថ្នាំសម្រាប់លាបជើងផង ភក្សាហារផង ខ្ញុំជូន (ដល់អ្នក) នេះអាសនៈ អ្នកដ៏ចំរើន ចូរអង្គុយលើអាសនៈនេះ អ្នកដ៏ចំរើនចូរពិសាមើមឈើ និងផ្លែឈើក្នុងទីនេះចុះ។
[៩] (ឥសិសិង្គៈ សួរថា) អ្វីនេះ កំពុងល្អ (ដូចមាត់ខ្យងបៀ) នៅត្រង់ចន្លោះភ្លៅរបស់អ្នក ប្រាកដដូចជាវត្ថុមានពណ៌ខ្មៅ ៗ ខ្ញុំសួរហើយ អ្នកចូរប្រាប់សេចក្តីនុ៎ះ អវយវៈដ៏ឧត្តម (លិង្គ) របស់អ្នកលិចចូលទៅក្នុងស្រោម (សរីរៈ) ឬ។
[១០] (នាងនឡិនិកា…) ខ្ញុំត្រាច់ទៅកាន់ទីស្វែងរកមើមឈើផ្លែឈើក្នុងព្រៃ បានចោលខ្លាឃ្មុំមានរូបដ៏សម្បើម ខ្លាឃ្មុំនោះ ស្ទុះមកសង្រ្គុបខ្ញុំដោយរហ័ស ផ្តួលខ្ញុំ ហើយខាំដកយកអវយវៈដ៏ឧត្តមទៅ។
ID: 636873164075655740
ទៅកាន់ទំព័រ៖