ព្រះត្រៃបិដក ភាគ ៦១
មហាពោធិជាតក ទី៣
[៥២] (ព្រះបាទព្រហ្មទត្តត្រាស់សួរថា) បពិត្រព្រាហ្មណ៍ ហេតុអ្វីក៏លោកប្រញាប់ប្រញាល់កាន់យកឈើច្រត់ផង ស្បែកខ្លាឃ្មុំផង ឆ័ត្រផង ស្បែកជើងផង ទំពក់ផង បាត្រផង សង្ឃាដិផង លោកប្រាថ្នា (ដើម្បីទៅ) កាន់ទិសណាហ្ន៎។
[៥៣] (ព្រះមហាសត្តឆ្លើយថា) អាត្មាភាពនៅក្នុងសំណាក់ព្រះអង្គអស់ ១២ ឆ្នាំនេះហើយ មិនដែលស្គាល់សំឡេងដែលឆ្កែក្រហមព្រុះម្តងឡើយ។ ឆ្កែនោះបញ្ចេញចង្កូមសស្ងាច ព្រុះដូចជាសាហាវ ព្រោះឮ (ព្រះបន្ទូល) របស់ព្រះអង្គ ព្រមទាំងអគ្គមហេសី ដែលមានជំនឿទៅប្រាសហើយ ក្នុងរវាងអាត្មាភាព។
[៥៤] (ព្រះរាជា…) បពិត្រព្រាហ្មណ៍ ទោសនុ៎ះខ្ញុំបានធ្វើហើយ ដូចជាលោកពោល ខ្ញុំនោះ ជ្រះថ្លាលើសដើម បពិត្រព្រាហ្មណ៍ សូមលោកគង់នៅ ចូរកុំទៅ។
[៥៥] (ព្រះមហាសត្វ…) កាលពីដើម បាយសសុទ្ធ តពីនោះមក បាយពព្រុះ ឥឡូវនេះ បាយក្រហមសុទ្ធ (កាលនេះ) ជាកាលគួរ អាត្មាភាពចៀសចេញទៅហើយ។
ID: 636873170704274876
ទៅកាន់ទំព័រ៖