ព្រះត្រៃបិដក ភាគ ៦១

​ព្រោះហេតុនោះ​ ​បុគ្គល​មិន​ត្រូវ​ទៅ​ញឹក​ៗ​ ​ផង​ ​មិន​ត្រូវ​ទៅ​ ​(​ឃ្លាត​គ្នា​)​ ​យូរ​ពេក​ផង​ ​គប្បី​សូម​នូវ​របស់​ដែល​គួរ​សូម​តាមកាល​ផង​ ​យ៉ាងនេះ​ ​ទើប​មិត្រ​ទាំងឡាយ​ ​មិន​លាកចិត្ត​ពីគ្នា​។​ ​បុគ្គល​ធ្លាប់​ជាទីស្រឡាញ់​ ​ទៅជា​មិនជា​ទីស្រឡាញ់​វិញ​ ​ព្រោះ​នៅ​រួមគ្នា​យូរ​ពេក​ ​អាត្មាភាព​សូមលា​ព្រះអង្គ​ទៅ​មុន​ ​យើង​ទាំងឡាយ​នោះ​ ​មិនជា​ទីស្រឡាញ់​គ្នា​ទេ​។​
 [​៥៦​]​ ​(​ព្រះរាជា​…​)​ ​បើ​លោកម្ចាស់​មិន​ទទួលដឹង​នូវ​អញ្ជលី​របស់​យើង​ទាំងឡាយ​ ​ដែល​អង្វរ​យ៉ាងនេះ​ ​មិន​ធ្វើតាម​ពាក្យ​យើង​ ​ដែល​ជា​សត្វ​បំរើ​ទេ​ ​យើងខ្ញុំ​សូម​អង្វរ​លោកម្ចាស់​យ៉ាងនេះ​ ​សូម​លោកម្ចាស់​ធ្វើ​នូវ​សេចក្តី​ប្រាថ្នា​ ​(​ដើម្បី​មក​ក្នុង​ទីនេះ​)​ ​ម្តង​ៗ​។​
 [​៥៧​]​ ​(​ពោធិ​សត្ត​…​)​ ​បពិត្រមហារាជ​ ​ទ្រង់​មាន​សេចក្តី​ចំរើន​ក្នុង​ដែន​ ​កាលបើ​យើង​ទាំងឡាយ​នៅ​ ​(​ផ្សេងគ្នា​)​ ​យ៉ាងនេះ​ ​អន្តរាយ​នឹង​មានដល់​ព្រះអង្គ​ផង​ ​ដល់​អាត្មាភាព​ផង​ ​សូម​យើង​ទាំងឡាយ​ ​ជួបគ្នា​ក្នុង​កាល​កន្លងទៅ​មួយថ្ងៃមួយយប់​។​
 [​៥៨​]​ ​(​ព្រះ​មហាសត្វ​ទំ​លាយ​នូវ​វាទៈ​របស់​អាមាត្យ​ជា​អហេតុក​វាទី​ថា​)​ ​
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 636873171128019112
ទៅកាន់ទំព័រ៖