ព្រះត្រៃបិដក ភាគ ៦១
[៥៩] (ព្រះមហាសត្តទំលាយនូវវាទៈរបស់អាមាត្យ ជាឥស្សរករណវាទីថា) ប្រសិនបើព្រះឥសូរ ចាត់ចែងជីវិតរបស់សត្វលោកទាំងអស់ផង ចាត់ចែងនូវឫទ្ធិ គឺឥស្សរិយយសផង នូវភាពនៃសេចក្តីវិនាសផង នូវកម្មល្អ និងអាក្រក់ផង មានបុរស (ណាមួយ) ជាអ្នកធ្វើតាមបង្គាប់ (របស់ព្រះឥសូរនោះ) ព្រះឥសូរទេតើ តែងប្រឡាក់ដិតដាមដោយអំពើអាក្រក់នោះ (ដោយខ្លួនឯង)។ បើ (សេចក្តីនៃភាសិតរបស់អ្នក) នោះ ជាអត្ថផង ជាធម៌ផង ល្អ មិនអាក្រក់ទេ បើពាក្យរបស់អ្នកដ៏ចំរើនជាពាក្យពិត ពានរក៏ឈ្មោះថា អាត្មាសម្លាប់ត្រូវហើយ។ បើអ្នកដឹងច្បាស់នូវកំហុសនៃវាទៈរបស់ខ្លួន អ្នកមិនត្រូវតិះដៀលអាត្មាទេ ដ្បិតវាទៈរបស់អ្នកដ៏ចំរើនបែបនោះ។
[៦០] (ព្រះមហាសត្តទម្លាយនូវវាទៈ នៃអាមាត្យដែលជាបុព្វេកតហេតុវាទីថា) បើបុគ្គលដល់នូវសុខទុក្ខ ព្រោះហេតុនៃអំពើដែលខ្លួនធ្វើក្នុងកាលមុន បុគ្គលនោះឯង រមែងរួចចាកបំណុលនោះ ដែលជាអំពើអាក្រក់ គឺខ្លួនធ្វើពីដើមមក (កាលបើយ៉ាងនេះ) អាត្មាក៏ឈ្មោះថា បានរួចចាកបំណុលចាស់ តើនរណាក្នុងលោកនេះ ប្រឡាក់ដោយបាប។
ID: 636873171695301559
ទៅកាន់ទំព័រ៖