ព្រះត្រៃបិដក ភាគ ៦១
ដំបៅនោះឯង ឈឺពើតផង រមាស់ផង ខ្ញុំមិនបានសេចក្តីសុខ សព្វ ៗ កាលទេ អ្នកដ៏ចំរើនអាចនាំចេញនូវរោគរមាស់នេះចេញបាន អ្នកដ៏ចំរើនដែលខ្ញុំអង្វរហើយ សូមធ្វើនូវប្រយោជន៍ដល់ព្រាហ្មណ៍។
[១១] (ឥសិសិង្គៈ…) ដំបៅរបស់អ្នកមានសភាពដ៏ជ្រៅ មានសម្បុរក្រហម មិនស្អុយទេ គ្រាន់តែមានក្លិនខ្មោះ (បន្តិចៗ) ហើយថែមទាំងធំផង ខ្ញុំនឹងប្រកបដោយថ្នាំដុសលាបឲ្យអ្នកបន្តិចមើល ដើម្បីនឹងឲ្យអ្នកដ៏ចំរើនបានសេចក្តីសុខស្រួល។
[១២] (នាងនឡិនិកា…) បពិត្រតាបសដ៏ប្រសើរ ការប្រកបដោយមន្តទាំងឡាយ ក៏មិនត្រូវ ការប្រកបដោយថ្នាំដុសទាំងឡាយក៏មិនត្រូវ ឱសថទាំងឡាយក៏មិនត្រូវ អវយវៈណារបស់លោកដ៏ទន់ ៗ ចូរលោកនាំចេញនូវរោគរមាស់ដោយអវយវៈនោះ ទើបខ្ញុំមានសេចក្តីសុខស្រួលតទៅ។
[១៣] (ឥសិសិង្គៈ…) អាស្រមរបស់អ្នកដ៏ចំរើន នៅខាងណាអំពីទីនេះ ម្នាលអ្នកដ៏ចំរើន អ្នកអភិរម្យក្នុងព្រៃដែរឬ អ្នកមានមើមឈើ ផ្លែឈើច្រើនដែរឬ សត្វសាហាវទាំងឡាយ មិនបៀតបៀនអ្នកដ៏ចំរើនទេឬ។
ID: 636873164338800791
ទៅកាន់ទំព័រ៖