ព្រះត្រៃបិដក ភាគ ៦១

​ក្ស័ត្រណា​ប្រព្រឹត្ត​នូវ​អធម៌​ ​បៀតបៀន​ពួក​ឥសី​ ​អ្នក​សង្រួម​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​ ​ដូចជា​បៀតបៀន​នូវ​ពួក​អ្នក​និគម​ដូច្នោះ​ ​ក្ស័ត្រនោះ​ ​ឈ្មោះថា​ ​សាបសូន្យ​ចាក​ឋានសួគ៌​។​ ​ម្យ៉ាងទៀត​ ​ព្រះរាជា​ណា​ ​មិន​ឋិតនៅ​ក្នុង​ធម៌​ ​សម្លាប់​អគ្គមហេសី​ដែល​ជា​អ្នក​មិន​ប្រទូស្ត​ ​ព្រះរាជា​នោះ​ ​ឈ្មោះថា​បាន​ចួប​ប្រទះ​នូវ​ឋាន:ដ៏​អាក្រក់​ផង​ ​ឈ្មោះថា​សាបសូន្យ​ចាក​កូន​ទាំងឡាយ​ផង​។​ ​ព្រះរាជា​ត្រូវតែ​ប្រព្រឹត្ត​ធម៌​ផង​ ​មិន​ត្រូវ​បៀតបៀន​អ្នកជនបទ​ ​និង​អ្នក​និគម​ផង​ ​ពួក​ពល​ផង​ ​ពួក​ឥសី​ផង​ ​គប្បី​ប្រព្រឹត្ត​ស្មោះស្មើ​ចំពោះ​កូន​ ​និង​ប្រពន្ធ​ផង​។​ ​ព្រះរាជា​នោះ​ ​ទើប​ឈ្មោះថា​ជា​ម្ចាស់​នៃ​ផែនដី​ ​ឈ្មោះថា​ ​អ្នកគ្រប់គ្រង​នូវ​ដែន​ ​ឈ្មោះថា​ជា​អ្នក​មិន​ក្រោធ​ ​រមែង​ញ៉ាំង​ពួក​អ្នក​ដែន​ជិតខាង​ឲ្យ​រំភើបញាប់ញ័រ​ ​ដូច​ព្រះឥន្ទ​ ​ជាធំ​ជាង​អសុរ​។​

​ចប់​ ​មហាពោធិ​ជាតក​ ​ទី៣​។​
​ឧទ្ទាន​នៃ​បញ្ញា​សនិ​បាត​នោះ​ ​គឺ​


​និទ្ទេស​ទី​ ​១​ ​ប្រកបដោយ​នាង​រាជធីតា​ព្រះនាម​ ​ន​ឡិនិ​កា​ ​១​ ​និទ្ទេស​ទី​ ​២​ ​ប្រកបដោយ​សេដ្ឋីធីតា​ឈ្មោះ​ឧម្មា​ទន្តី​ដ៏​ប្រសើរ​ ​១​ ​និទ្ទេស​ទី​ ​៣​ ​ប្រកបដោយ​តាបស​មាន​សិរី​ឈ្មោះ​ ​ពោធិ​ ​១​ ​និទ្ទេស​ទាំង​ ​៣​ ​ដ៏​ល្អ​ ​(​នេះ​)​ ​ព្រះ​ជិនស្រី​ទ្រង់​សំដែង​ទុក​មក​ហើយ​។​

​ចប់​ ​បញ្ញា​សនិ​បាត​។​

ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 636873173337235472
ទៅកាន់ទំព័រ៖