ព្រះត្រៃបិដក ភាគ ៦១

​សេចក្តី​ចំរើន​ទី​ប្រាំមួយ​ ​(​តែង​មាន​)​ ​ដល់​ភិក្ខុ​មិន​មានទ្រព្យ​ ​មិន​មានផ្ទះ​ ​កាលបើ​ដែន​កំពុង​ត្រូវ​ចោរប្លន់​ ​វត្ថុ​បន្តិចបន្តួច​របស់​ភិក្ខុ​នោះ​ ​ចោរ​មិន​លួច​ទេ​។​ ​សេចក្តី​ចំរើន​ទី​ប្រាំពីរ​ ​(​តែង​មាន​)​ ​ដល់​ភិក្ខុ​មិន​មានទ្រព្យ​ ​មិន​មានផ្ទះ​ ​គឺ​ភិក្ខុ​មាន​វត្ត​ល្អ​ ​នាំ​យក​បាត្រ​ ​និង​ចីវរ​ដើរទៅ​កាន់​ផ្លូវ​ដែល​ពួក​ចោរ​ ​និង​ពួក​គយ​ដទៃ​រក្សា​ដោយ​ស្រួល​។​ ​សេចក្តី​ចំរើន​ទី​ប្រាំបី​ ​(​តែង​មាន​)​ ​ដល់​ភិក្ខុ​មិន​មានទ្រព្យ​ ​មិន​មានផ្ទះ​ ​គឺ​ភិក្ខុ​នោះ​ដើរទៅ​កាន់​ទិស​ណាៗ​ ​ទៅ​បាន​ដោយ​មិន​មាន​នឹកនា​។​ ​
 [​៧៤​]​ ​(​ព្រះរាជា​…​)​ ​បពិត្រ​ភិក្ខុ​ ​លោក​សរសើរ​នូវ​សេចក្តី​ចំរើន​របស់​ភិក្ខុ​ទាំងនោះ​ច្រើន​មែន​ ​បពិត្រ​ព្រះ​សោ​ណ​កៈ​ ​តែ​ខ្ញុំ​ជក់ចិត្ត​ក្នុង​កាម​ទាំងឡាយ​ ​តើ​នឹង​ធ្វើ​យ៉ាងណា​។​ ​កាម​ទាំងឡាយ​ជា​របស់​មនុស្ស​ ​ជាទីស្រឡាញ់​របស់ខ្ញុំ​ ​មួយទៀត​ ​កាម​ជា​ទិព្វ​ ​ក៏​ជាទីស្រឡាញ់​របស់ខ្ញុំ​ ​បើដូច្នេះ​ ​តើ​យើង​នឹង​បាន​នូវ​កាម​ទាំងពីរ​ក្នុង​លោក​ដោយហេតុ​ដូចម្តេច​។​
 [​៧៥​]​ ​(​ព្រះ​បច្ចេកពុទ្ធ​…​)​ ​ពួក​ជន​អ្នក​ជក់ចិត្ត​ក្នុង​កាម​ ​ត្រេកអរ​ក្នុង​កាម​ ​ងប់​ក្នុង​កាម​ ​រមែង​ធ្វើបាប​ទាំងឡាយ​ ​ហើយ​ទៅកាន់​ទុគ្គតិ​។​
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 636873174507842427
ទៅកាន់ទំព័រ៖