ព្រះត្រៃបិដក ភាគ ៦១

​ពួក​ត្រី​ ​ក្រពើ​ ​មករ​ ​ឆ្លាម​ ​ដែល​កើត​ក្នុង​សមុទ្រ​ ​កំហែង​ខាំ​ក្អែក​នោះ​ ​ដែល​មាន​ស្លាប​របោច​ហើយ​ ​កំពុង​បម្រះ​ ​(​យ៉ាងណាមិញ​)​។​ ​បពិត្រ​ព្រះរាជា​ ​ព្រះអង្គ​ ​និង​ពួក​ជន​ដទៃ​អ្នក​បរិភោគ​កាម​ ​ក៏​យ៉ាងនោះ​ដែរ​ ​បើ​ពួក​ជន​ដែល​ជក់ចិត្ត​ហើយ​មិន​ខ្ជាក់​ ​(​កាម​)​ ​ចោលចេញ​ទេ​ ​បណ្ឌិត​ទាំងឡាយ​ ​(​ស្គាល់​)​ ​ពួក​ជន​នោះ​ ​(​ថា​មាន​ប្រាជ្ញា​ស្មើ​)​ ​ដោយ​ប្រាជ្ញា​របស់​ក្អែក​។​ ​បពិត្រ​ព្រះរាជា​ ​ឧបមា​ជា​គ្រឿង​បំភ្លឺ​នូវ​សេចក្តី​នេះ​ ​អាត្មាភាព​បាន​ធ្វើ​ថ្វាយព្រះ​អង្គ​ហើយ​ ​បើ​ព្រះអង្គ​ធ្វើ​ ​ឬមិន​ធ្វើ​ ​ព្រះអង្គ​នឹង​ប្រាកដ​តាម​ហេតុ​នោះ​។​
 ​[​៧៦​]​ ​បុគ្គល​អ្នក​ឈឺឆ្អាល​ ​គប្បី​និយាយ​ត្រឹមតែ​មួយម៉ាត់​ ​ឬ​ពីរ​ម៉ាត់​ ​មិន​គប្បី​និយាយ​ឲ្យលើស​ហួសពី​នោះ​ទៅ​ ​ដូច​ទាសៈ​និយាយ​ក្នុង​សំណាក់​នៃ​ម្ចាស់​។​
 [​៧៧​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​លុះ​ព្រះ​សោ​ណ​ក​បច្ចេកពុទ្ធ​ ​មាន​ប្រាជ្ញា​រាប់​មិនបាន​ ​ពោល​ពាក្យ​នេះ​ប្រៀនប្រដៅ​ក្សត្រិយ៍​ហើយ​ ​ទើប​ចៀសចេញ​ទៅ​ឰដ៏​អាកាសវេហាស៍​។​
 [​៧៨​]​ ​(​ព្រះរាជា​…​)​ ​ពួក​ជន​អ្នក​រៀបចំ​អភិសេក​បុគ្គល​ ​ដែល​គួរ​ដល់​រាជ្យ​ ​ជា​អ្នក​បង្កក់​ប្រសិទ្ធ​នេះ​ ​ចាំស្ទាត់​ ​នៅក្នុង​ទីណា​ ​អញ​នឹង​ប្រគល់​រាជ្យ​ឲ្យ​ ​អញ​មិន​ត្រូវការ​ដោយ​រាជ្យ​ទេ​។​ ​
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 636873174964568550
ទៅកាន់ទំព័រ៖