ព្រះត្រៃបិដក ភាគ ៦១

​អញ​នឹង​បួស​ក្នុងថ្ងៃនេះ​ឯង​ ​អ្នកណា​គប្បី​ដឹង​ថា​ ​សេចក្តី​ស្លាប់​នឹង​មាន​ក្នុង​ថ្ងៃស្អែក​ ​អញ​លែង​លុះ​ក្នុង​អំណាច​នៃ​កាម​ទាំងឡាយ​ ​ដូចជា​ក្អែក​ឆោត​ហើយ​។​ ​
 [​៧៩​]​ ​(​ពួក​អាមាត្យ​…​)​ ​ព្រះរាជបុត្រ​របស់​ព្រះអង្គ​ ​ព្រះនាម​ទីឃាវុ​នៅក្មេង​ ​ជា​អ្ន​កញុំាង​ដែន​ឲ្យ​ចំរើន​ ​សូម​ព្រះអង្គ​អភិសេកព្រះ​រាជបុត្រ​នោះ​ក្នុង​រាជ្យ​ចុះ​ ​ព្រះរាជបុត្រ​នោះ​ ​នឹង​បាន​ជា​ព្រះរាជា​របស់​យើងខ្ញុំ​។​
 ​[​៨០​]​ ​(​ព្រះរាជា​…​)​ ​អ្នក​ទាំងឡាយ​ ​ចូរ​នាំ​យក​កុមារ​ឈ្មោះ​ទីឃាវុ​ ​អ្នក​ញ៉ាំង​ដែន​ឲ្យ​ចំរើន​មក​ឲ្យឆាប់​ ​អញ​នឹង​អភិសេក​កុមារ​នោះ​ក្នុង​រាជ្យ​ ​កុមារ​នោះ​ ​នឹងជា​ព្រះរាជា​របស់​អ្នក​ទាំងឡាយ​។​
 [​៨១​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​លំដាប់នោះ​ ​ពួក​អាមាត្យ​ក៏បាន​នាំ​កុមារ​ឈ្មោះ​ទីឃាវុ​ ​អ្នក​ញ៉ាំង​ដែន​ឲ្យ​ចំរើន​មក​ថ្វាយ​ ​ព្រះរាជា​ទត​ឃើញ​ទីឃាវុ​កុមារ​នោះ​ ​ជា​បុត្រ​តែមួយ​ ​ជាទី​ត្រេកអរ​ ​ពេញ​ព្រះទ័យ​ហើយ​ ​ទ្រង់​ត្រាស់​ថា​ ​នែ​បុត្រ​ ​ស្រុក​ទាំង​ ​៦០,០០០​ ​បរិបូណ៌​ដោយ​វត្ថុ​ទាំងពួង​ ​ចូរ​បា​ថែទាំ​ស្រុក​ទាំងនោះ​ចុះ​ ​អញ​នឹង​ប្រគល់​រាជ្យ​ដល់​បា​។​ ​អញ​នឹង​បួស​ក្នុងថ្ងៃនេះ​ឯង​ ​អ្នកណា​គប្បី​ដឹង​ថា​ ​សេចក្តី​ស្លាប់​នឹង​មាន​ក្នុង​ថ្ងៃស្អែក​ ​កុំ​ឲ្យ​អញ​លុះ​ក្នុង​អំណាច​នៃ​កាម​ទាំងឡាយ​ ​ដូចជា​ក្អែក​ឆោត​ឡើយ​។
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 636873175233873954
ទៅកាន់ទំព័រ៖