ព្រះត្រៃបិដក ភាគ ៦១
ទូលព្រះបង្គំជាខ្ញុំ នាំយកកូនទៅតាមព្រះអង្គ ក៏យ៉ាងនោះដែរ ទូលព្រះបង្គំជាខ្ញុំ ជាបុគ្គលព្រះអង្គចិញ្ចឹមងាយ ពុំមែនព្រះអង្គពិបាកចិញ្ចឹមឡើយ។
[៨៣] (ព្រះរាជា…) សត្រូវជាអ្នកបំផ្លាញ គប្បីចាប់សំពៅដែលដើរក្នុងសមុទ្ររបស់ពួកពាណិជដែលស្វែងរកទ្រព្យក្នុងសមុទ្រនោះ ពួកពាណិជត្រូវវិនាសយ៉ាងណាមិញ នែកូនលាមក ឯងនេះធ្វើសេចក្តីអន្តរាយដល់អញ ក៏យ៉ាងនោះដែរ។
[៨៤] អ្នកទាំងឡាយ ចូរញុំាងកុមារនេះឲ្យដល់ប្រាសាទ ដែលញ៉ាំងតម្រេកឲ្យចំរើន ក្នុងប្រាសាទនោះ មានពួកស្រ្តីមានដៃស្អិតស្អាងដោយគ្រឿងអាភរណៈធ្វើអំពីមាស ស្រ្តីទាំងនោះនឹងត្រេកអរចំពោះកុមារនោះក្នុងប្រាសាទនោះ ដូចជាពួកស្រ្តីអប្សរត្រេកអរនឹងសក្កទេវរាជ កុមារនុ៎ះ នឹងត្រេកអរដោយស្រ្តីទាំងនោះ។
[៨៥] (អភិសម្ពុទ្ធគាថា) លំដាប់អំពីនោះមក ពួកអាមាត្យបានញ៉ាំងកុមារឲ្យដល់ប្រាសាទ ដែលញ៉ាំងតម្រេកឲ្យចំរើន ឯពួកនាងកញ្ញាឃើញទីឃាវុកុមារនោះ ជាអ្នកញ៉ាំងដែនឲ្យចំរើនហើយ ក៏បានពោលថា លោកជាទេវតា ឬជាគន្ធព្វ ឬក៏ជាព្រះឥន្ទ្រ ឈ្មោះបុរិន្ទទៈ លោកជាអ្វី ជាបុត្រនៃអ្នកណា ធ្វើដូចម្តេច យើងនឹងអាចស្គាល់លោកបាន។
ID: 636873175903132233
ទៅកាន់ទំព័រ៖