ព្រះត្រៃបិដក ភាគ ៦១

 ​[​៨៦​]​ ​(​ព្រះរាជ​កុមារ​…​)​ ​យើង​មិនមែន​ជា​ទេវតា​ ​មិនមែន​ជា​គន្ធព្វ​ ​ទាំង​មិនមែន​ជា​ព្រះឥន្ទ្រ​ឈ្មោះ​បុរិន្ទ​ទៈ​ទេ​ ​យើង​ជា​កូន​នៃ​ព្រះរាជា​ក្នុង​ដែន​កាសី​ ​ឈ្មោះ​ទីឃាវុ​ ​ជា​អ្នក​ញ៉ាំង​ដែន​ឲ្យ​ចំរើន​ ​នាង​ទាំងឡាយ​ ​ចូរ​ប្រាថ្នា​យើង​ចុះ​ ​សេចក្តី​ចំរើន​នឹង​មានដល់​ពួក​នាង​ទាំងឡាយ​ ​យើង​ជា​ភស្តា​របស់​ពួក​នាង​។​
 [​៨៧​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ពួក​នាងកញ្ញា​ ​បាន​ទូល​សួរ​ទីឃាវុ​កុមារ​នោះ​ដែល​ញ៉ាំង​ដែន​ឲ្យ​ចំរើន​ ​ក្នុង​ប្រាសាទ​នោះ​ថា​ ​ព្រះរាជា​សេ្តច​យាង​ទៅ​ក្នុង​ទីណា​ ​ព្រះរាជា​ស្តេច​ចេញ​អំពី​ទីនេះ​ ​ទៅ​ក្នុង​ទីណា​។​
 [​៨៨​]​ ​(​ព្រះរាជ​កុមារ​…​)​ ​ព្រះរាជា​ទ្រង់​បាន​ឈាន​កន្លង​ភក់​ ​(​រាគា​ទិ​កិ្ក​លេស​)​ ​ព្រះរាជា​ ​ទ្រង់​បាន​ឋិតនៅ​ស៊ប់​លើគោក​ ​(​ផ្នួស​)​ ​ទ្រង់​យាង​ទៅកាន់​ផ្លូវ​ធំ​ ​(​ជាទី​ទៅកាន់​សួគ៌​ ​និង​ព្រះនិព្វាន​)​ ​ដែល​មិន​មាន​បន្លា​ ​មិន​មាន​ព្រៃ​ញាតស្បាត​ ​(​រាគៈ​)​។​ ​ចំណែកយើង​ជា​អ្នកដើរ​ទៅកាន់​ផ្លូវ​ជាទី​ទៅកាន់​ទុគ្គតិ​ ​ប្រកបដោយ​បន្លា​ ​ប្រកបដោយ​ព្រៃ​ញាតស្បាត​ ​សម្រាប់​ទៅកាន់​ទុគ្គតិ​របស់​ពួក​សត្វ​។​
 [​៨៩​]​ ​(​ពួក​នាងកញ្ញា​…​)​ ​បពិត្រ​ព្រះរាជា​ ​ព្រះអង្គ​នោះ​យាង​មក​ល្អ​ហើយ​ ​ហាក់ដូចជា​សីហៈ​ដែល​មកកាន់​គិរិ​ព្វ​ជៈ​ ​(​គុហា​មាស​)​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​គ្រប់គ្រង​ចុះ​ ​ព្រះអង្គ​ជា​ម្ចាស់​របស់​ពួក​ខ្ញុំម្ចាស់​ទាំងអស់គ្នា​។​

​ចប់​ ​សោ​ណ​កជា​ត​ក​ ​ទី១​។​

ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 636873176213679996
ទៅកាន់ទំព័រ៖