ព្រះត្រៃបិដក ភាគ ៦១

​ព្រះរាជា​ព្រះនាម​មេ​ជ្ឈៈ​ ​ព្រមទាំង​បរិស័ទ​ ​ញ៉ាំង​ចិត្ត​ឲ្យ​ប្រទូស្ត​ក្នុង​តាបស​ឈ្មោះ​មា​តង្គ​បណ្ឌិត​ ​មានយស​ ​ហើយក៏​ដល់​នូវ​សេចក្តី​វិនាស​ ​ក្នុង​កាលនោះ​ ​ដែន​ឈ្មោះ​មេ​ជ្ឈៈ​ក៏​ទៅជា​ព្រៃ​។​ ​ពួក​ព្រះរាជា​ ​ជា​ផៅពង្ស​អន្ធ​គ​វេន្ទុ​ ​បៀតបៀន​នូវ​ឥសី​ឈ្មោះ​ក​ណ្ហ​ទី​បាយ​នៈ​ ​កាន់​យក​អង្រែ​សំឡាប់​គ្នានឹងគ្នា​ ​ហើយក៏​ធ្លាក់ទៅក្នុង​នរក​។​ ​ព្រះរាជា​ព្រះនាម​ចេតិយៈ​នេះ​ ​កាលពីដើម​ ​ហោះ​លើ​អាកាស​បាន​ ​ដល់​មក​ខាងក្រោយ​ ​ត្រូវ​កបិល​ឥសី​ផ្តាសា​ហើយ​ ​មាន​អត្តភាព​សាបសូន្យ​ ​ចូល​ទៅកាន់​ផែនដី​ ​ដល់​នូវ​សេចក្តី​ស្លាប់​ ​ព្រោះហេតុនោះ​ ​បាន​ជាពួក​បណ្ឌិត​មិន​សរសើរ​អគតិ​ ​៤​ ​មាន​ឆន្ទាគតិ​ជាដើម​ឡើយ​ ​បុគ្គល​មានចិត្ត​មិន​ប្រទូស្ត​ ​គប្បី​ពោល​ពាក្យ​ប្រកបដោយ​សច្ចៈ​ ​បើ​នរណា​មានចិត្ត​ប្រទូស្ត​ហើយ​ ​សំ​ឡក់​ទៅ​រក​អ្នកប្រាជ្ញ​ ​ដែល​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​នរៈ​នោះ​ ​នឹង​ធ្លាក់ទៅក្នុង​នរក​ខាងក្រោម​។​ ​ពួក​ជន​ណា​ ​មាន​សេចក្តី​ព្យាយាម​អាក្រក់​ ​ជេរប្រទេច​ពួក​ចាស់​ព្រឹទ្ធា​ចារ្យ​ ​ពួក​ជន​នោះ​ ​(​លុះ​ទៅ​កើត​ក្នុង​ភព​ខាងមុខ​)​ ​រក​កូន​គ្មាន​ ​រក​ញាតិ​គ្មាន​ ​ដូច​ត្នោត​កំបុត​គល់​។​ ​ជន​ណា​ ​សម្លាប់​បព្វជិត​ដែល​មាន​កិច្ច​ធ្វើ​ហើយ​ ​អ្នក​ស្វែងរក​នូវ​គុណ​ដ៏​ធំ​ ​ជន​នោះ​ ​រមែង​ឆេះ​នៅក្នុង​កាឡ​សុត្ត​នរក​អស់កាលជាយូរអង្វែង​។​
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636873177256199624
ទៅកាន់ទំព័រ៖