ព្រះត្រៃបិដក ភាគ ៦១

​ព្រះរាជា​ណា​ ​មិន​តាំងនៅ​ក្នុង​ធម៌​ ​កំចាត់​កំចាយ​អ្នក​ដែន​ ​ដុត​កំ​ដៅ​អ្នកជនបទ​ ​ព្រះរាជា​នោះ​ ​លុះ​ទ្រង់​ទី​វង្គ​តទៅ​ ​រមែង​ឆេះ​នៅក្នុង​តាប​នន​រក​។​ ​ព្រះរាជា​នោះ​ ​ក៏​ឆេះ​អស់​សែន​នៃ​ឆ្នាំ​ទិព្វ​ ​ព្រះរាជា​នោះ​ត្រូវ​គំនរ​អណ្តាត​ភ្លើង​ហ៊ុំ​ជុំវិញ​ហើយ​ ​ក៏​រងទុក្ខ​វេទនា​ខ្លាំង​។​ ​អណ្តាត​ភ្លើង​ទាំងឡាយ​ដ៏​រន្ទាលច្រាលឆ្អៅ​ ​ផ្សាយ​ចេញ​អំពី​កាយ​របស់​សត្វ​នរក​នោះ​ ​ខ្លួន​របស់​សត្វ​នរក​ដែល​មាន​ភ្លើង​ជា​អាហារ​ ​(​មាន​អណ្តាត​ភ្លើង​តែមួយ​ជាមួយគ្នា​)​ ​នឹង​ចុង​រោម​ទាំងឡាយ​ផង​ ​នឹង​ក្រចក​ទាំងឡាយ​ផង​។​ ​សត្វ​នរក​មានខ្លួន​ត្រូវ​ភ្លើង​ឆេះ​ហើយ​ ​ទាំង​ខាងក្នុង​ ​ខាងក្រៅ​ជានិច្ច​ ​ត្រូវ​សេចក្តី​ទុក្ខ​ចាក់ដោត​ហើយ​ ​ក៏​រោទ៍​ដូចជា​ដំរី​ ​ដែលគេ​ចាក់​ដោយ​ងៀង​កង្វេរ​។​ ​បុរស​លាមក​ណា​ ​សម្លាប់​បិតា​ ​ព្រោះតែ​លោភៈ​ ​ឬ​ព្រោះ​ទោសៈ​ ​បុរស​លាមក​នោះ​ ​រមែង​ឆេះ​នៅក្នុង​កាឡ​សុត្ត​នរក​ ​អស់កាលជាយូរអង្វែង​។​ ​បុរស​បែប​នោះ​ ​រមែង​ឆេះ​នៅក្នុង​លោហកុម្ភី​នរក​ ​ពួក​និរយបាល​ ​(​នាំចេញ​)​ ​នូវ​សាច់​ដ៏​ឆ្អិន​ ​ធ្វើ​មិន​ឲ្យ​មាន​ស្បែក​ ​ហើយ​ចាក់​ដោយ​លំពែង​ទាំងឡាយ​ ​ធ្វើឲ្យ​ខ្វាក់​ ​ឲ្យ​ស៊ី​នូវ​មូត្រ​ ​និង​លាមក​ ​ហើយ​ជ្រមុជ​ជន​បែប​នោះ​ទៅ​ក្នុងទឹក​ខារ​ ​(​ទឹក​ទង់ដែង​)​។​ ​ពួក​និរយបាល​ ​(​ញ៉ាំង​សត្វ​នរក​ឲ្យ​ស៊ី​នូវ​លាមក​)​ ​កំពុង​ពុះ​ ​និង​ដុំដែក​ដ៏​ក្តៅ​ ​ហើយ​យក​បណ្តាញ​ដ៏​វែង​ ​ដែល​កំ​ដៅ​អស់​កាលយូរ​ ​
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 636873177437880016
ទៅកាន់ទំព័រ៖