ព្រះត្រៃបិដក ភាគ ៦១

​មក​បើក​មាត់​ ​(​ហើយ​បោះ​សន្ទូច​ដែក​)​ ​ដែល​ចង​ដោយ​ខ្សែ​ ​(​ទាញ​អណ្តាត​ចេញ​ ​ហើយ​បោះ​ដុំដែក​)​ ​ទៅ​ក្នុង​មាត់​ ​ដែល​ច្រហ​នោះ​។​ ​ពួក​ឆ្កែ​ក្រហម​ ​ឆ្កែ​ពពាល​ ​ពួក​ត្មាត​ ​ពួក​ក្អែក​ ​និង​ពួក​សត្វស្លាប​ ​(​ឯទៀត​ច្រើន​ពួក​)​ ​មាន​ចំពុះ​ដែក​ ​នាំគ្នា​មក​ចោមរោម​ចឹក​ជញ្ជែង​ស៊ី​នូវ​អណ្តាត​ ​(​នៃ​ពួក​សត្វ​នរក​)​ ​ដែល​ញាប់ញ័រ​ ​(​ដូចជា​ស៊ី​)​ ​នូវ​រំពា​ ​ព្រមទាំង​ឈាម​ ​មាន​ឈាម​កំពុង​ហូរចេញ​។​ ​ពួក​និរយបាល​ ​វាយ​សំពង​សត្វ​នរក​នោះ​ ​ដែល​ភ្លើង​កំពុង​ឆេះ​ ​មានខ្លួន​រយះរយាយ​ ​ដោយ​តម្រេក​របស់​ពួក​និរយបាល​នោះ​ ​ចំណែកខាង​សត្វ​នរក​ទាំងឡាយ​ក្រៅ​នេះ​ ​ក៏​ដល់​នូវ​សេចក្តី​ទុក្ខវេទនា​ ​ពួក​ជន​ណា​នីមួយ​ក្នុង​លោក​នេះ​ ​ជា​អ្នកសម្លាប់​បិតា​ ​ពួក​ជន​នោះ​ ​តែង​ទៅ​នៅក្នុង​នរក​បែប​នុ៎ះ​។​ ​កូន​សម្លាប់​មាតា​ ​លុះ​ទៅ​អំពី​លោក​នេះ​ ​ទៅកាន់​លំនៅ​របស់​យមរាជ​ ​កាន់​យក​នូវ​ផល​នៃ​កម្ម​របស់​ខ្លួន​ ​ក៏​ដល់​នូវ​សេចក្តី​ទុក្ខ​យ៉ាង​ខ្លាំង​។​ ​ពួក​អមនុស្ស​ ​(​និរយបាល​)​ ​ព្រហើន​ក្រៃលែង​ ​យក​សរសៃដែក​ ​(​មក​រុំ​)​ ​នូវ​បុគ្គល​អ្នកសម្លាប់​មាតា​ ​ហើយ​គាប​ ​(​ដោយ​ឃ្នាប​ដែក​)​ ​រឿយ​ៗ​។​ ​ពួក​និរយបាល​ ​ញ៉ាំង​បុគ្គល​អ្នកសម្លាប់​មាតា​នោះ​ ​ឲ្យ​ផឹក​នូវ​ឈាម​ដ៏​ក្តៅ​ ​ដែល​ហូរចេញ​អំពី​កាយ​របស់​ខ្លួន​ ​ដូចជា​ទឹក​ទង់ដែង​រលាយ​។​ ​
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 636873177604899569
ទៅកាន់ទំព័រ៖