ព្រះត្រៃបិដក ភាគ ៦១

 ​[​១៥​]​ ​(​ឥសិ​សិង្គៈ​…​)​ ​បិតា​របស់ខ្ញុំ​ ​ទៅកាន់​ទី​ស្វែងរក​មើម​ឈើ​ ​ផ្លែឈើ​ ​នឹង​មក​ក្នុង​កាល​ល្ងាច​ ​ឥឡូវនេះ​ ​ចាំ​បិតា​មក​អំពី​ទី​ស្វែងរក​មើម​ឈើ​ ​និង​ផ្លែឈើ​សិន​ ​សឹម​យើង​ទាំងពីរ​នាក់​ ​ទៅកាន់​អាស្រម​នោះ​។​
 [​១៦​]​ ​(​នា​ងន​ឡិនិ​កា​…​)​ ​មាន​ពួក​ព្រាហ្មណ៍​ជា​ឥសី​ ​និង​ពួក​ព្រះរាជា​ជា​ឥសី​ដទៃទៀត​ជាច្រើន​ ​ដែល​ជា​មនុស្ស​ត្រឹមត្រូវ​ ​នៅ​ក្បែរផ្លូវ​ជាលំដាប់​ ​ចូរ​អ្នក​សួររក​អាស្រម​ខ្ញុំ​ ​នឹង​ឥសី​ទាំងនោះ​ចុះ​ ​ឥសី​ទាំងនោះ​ ​នឹង​នាំ​អ្នក​ទៅ​ឯ​សំណាក់​ខ្ញុំ​ ​(​មិនខាន​)​។​
 [​១៧​]​ ​(​ពោធិសត្វ​ជា​បិតា​សួរ​ថា​)​ ​ឧស​ក៏​អ្នក​មិន​ពុះ​ ​ទឹក​ក៏​អ្នក​មិន​ដង​ ​ទាំង​ភ្លើង​ ​ក៏​អ្នក​មិន​បង្កាត់​ ​ហេតុអ្វីបានជា​អ្នក​ជ្រប់​ស្រពោន​។​ ​ម្នាលកូន​សព្រហ្មចារី​ ​ឧស​ទាំងឡាយ​ ​អ្នក​ធ្លាប់តែ​ពុះ​ ​ភ្លើង​អ្នក​ធ្លាប់តែ​បង្កាត់​ ​ទាំង​ភ្លើង​សម្រាប់​អាំង​ ​ក៏​អ្នក​ធ្លាប់​ចាត់ចែង​ ​តាំង​ ​ក៏​អ្នក​ធ្លាប់​រៀបចំ​សម្រាប់​អញ​ ​ទឹក​ក៏​អ្នក​ធ្លាប់តែ​ដំ​កល់​ទុក​សម្រាប់​អញ​ ​កាលពីមុន​ ​អ្នកជា​មនុស្ស​ប្រសើរ​ ​តែង​រីករាយ​ ​(​ក្នុង​អាស្រម​នេះ​)​។​ ​
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 636873164792716754
ទៅកាន់ទំព័រ៖