ព្រះត្រៃបិដក ភាគ ៦១

​បុគ្គល​អ្នកសម្លាប់​មាតា​នោះ​ ​ចុះទៅ​ឋិតនៅ​ក្នុង​រណ្តៅ​គួរ​ខ្ពើម​ ​ដូចជា​អសុភ​មាន​ក្លិនស្អុយ​ ​មាន​លាមក​ ​ជា​ភក់​ ​មាន​ក្លិនអាក្រក់​ ​ប្រហែលគ្នា​ដោយ​ខ្ទុះ​ ​និង​ឈាម​។​ ​ក្នុង​នរក​នោះ​ ​មាន​ពួក​ដង្កូវ​មានខ្លួន​ធំ​ ​មាន​មាត់​ដូច​ម្ជុល​ដែក​ ​រុក​ត្បុល​ចូល​ទៅ​ក្នុង​សាច់​ ​និង​ឈាម​ ​ទំ​លាយ​ស្បែក​សម្បុរថ្ងៃ​ ​ហើយ​ស៊ី​សត្វ​នរក​នោះ​ ​(​ទាំង​ខួរ​ក្នុង​ឆ្អឹង​)​។​ ​បុគ្គល​អ្នកសម្លាប់​មាតា​នោះ​ ​ឆ្លាក់​ទៅ​ក្នុង​នរក​នោះ​ ​ជ្រមុជ​ ​(​ក្បាល​)​ ​ចុះទៅ​ ​ចំនួន​មួយ​រយ​ជួរ​បុរស​ ​សាកសព​ដ៏​ស្អុយ​ ​ក៏​ផ្សាយ​ទៅកាន់​ទី​ចម្ងាយ​មួយ​រយ​យោជន៍​ជុំវិញ​។​ ​ព្រោះថា​ ​សូម្បី​ជន​មាន​ចក្ខុ​ ​ធុញទ្រាន់​ដោយ​ក្លិន​នោះ​ ​ព្រោះ​អាស្រ័យ​ចក្ខុ​ ​បពិត្រ​ព្រះបាទ​ព្រហ្មទត្ត​ ​បុគ្គល​អ្នកសម្លាប់​មាតា​ ​តែង​បាន​សេចក្តី​ទុក្ខ​បែបនេះ​។​ ​ពួ​ក​ស្តី្រ​រំលូត​គភ៌​ ​កន្លង​នូវ​ខុរ​ធារ​នរក​ដ៏​មុត​ ​ដែលគេ​គ្រប​សង្កត់​បាន​ដោយ​ក្រ​ ​ធ្លាក់ទៅក្នុង​ស្ទឹង​ឈ្មោះ​វេ​ត្ត​រណី​ ​ដែល​មិន​រាបស្មើ​។​ ​ដើម​រកា​ទាំងឡាយ​ ​ជា​វិការៈ​នៃ​ដែក​ ​មាន​បន្លា​ប្រវែង​ ​១៦​ ​ធ្នាប់​ ​សំយុង​ចុះ​មក​ត្រង់​ត្រើយ​ទាំងពីរ​ខាង​នៃ​ស្ទឹង​ឈ្មោះ​វេ​ត្ត​រណី​ ​ដែល​មិន​រាបស្មើ​។​ ​ដើម​រកា​ទាំងនោះ​ ​ត្រូវ​ភ្លើង​ឆេះ​ ​មាន​អណ្តាត​ខ្ពស់​ឡើង​ទៅលើ​ ​១​ ​យោជន៍​ ​ដូចជា​គំនរ​ភ្លើង​អំពី​ឆ្ងាយ​។​ ​ពួក​ស្រី​ប្រព្រឹត្ត​ក្បត់ចិត្ត​ប្តី​ ​និង​ពួក​ប្រុស​ដែល​គប់​រកប្រពន្ធ​គេ​ ​ជន​ទាំង​នុ៎ះ​ ​រមែង​ធ្លាក់ទៅក្នុង​សិម្ពលី​នរក​ដែល​ក្តៅ​ ​មាន​បន្លា​ស្រួច​។​ ​
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 636873177788370063
ទៅកាន់ទំព័រ៖