ព្រះត្រៃបិដក ភាគ ៦១

​ពួក​សត្វ​នរក​ទាំងនោះ​ ​មាន​ក្បាល​ចុះក្រោម​ ​ត្រូវ​ពួក​និរយបាល​ចាក់​ ​(​ដោយ​អាវុធ​)​ ​ច្រើនដង​ ​ក៏​វិល​ធ្លាក់​មកវិញ​ ​មានខ្លួន​ធ្លុះធ្លាយ​ ​រមែង​ដេក​ ​រមែង​ភ្ញាក់​ ​អស់​កាល​ជា​យូរ​អង្វែង​សព្វ​ៗ​ ​កាល​។​ ​(​ពួក​សត្វ​នរក​ ​ត្រូវ​ពួក​និរយបាល​ចាប់​បោះ​ទៅ​)​ ​ក្នុង​នរក​ឈ្មោះ​លោហកុម្ភី​ ​មាន​ឧបមា​ដោយ​ភ្នំ​ដ៏​ធំ​ ​មាន​ទឹក​ស្មើនឹង​ភ្លើង​ដ៏​ក្តៅ​ ​រមែង​ឆេះ​អស់​កា​លក​ន្លល​ទៅ​នៃ​រាត្រី​ជា​យូរអង្វែង​។​ ​ពួក​មនុស្ស​ទ្រុស្តសីល​ ​(​គប់​រកប្រពន្ធ​គេ​)​ ​ដែល​មោហៈ​គ្រប​សង្កត់​ហើយ​ ​រមែង​រងកម្ម​របស់​ខ្លួន​ ​ដែល​ខ្លួន​ធ្វើ​អាក្រក់​ក្នុង​កាលមុន​ ​ទាំងថ្ងៃទាំងយប់​យ៉ាងនេះ​។​ ​ប្រពន្ធ​ណា​ ​ដែលគេ​ទិញ​មក​ដោយ​ទ្រព្យ​ ​មើលងាយ​ប្តី​ ​ម្តាយក្មេក​ ​ឪពុកក្មេក​ ​បងថ្លៃ​ប្រុស​ ​បងថ្លៃ​ស្រី​ ​ពួក​និរយបាល​ ​តែង​ទាញ​ដក​អណ្តាត​ព្រមទាំង​គល់​ ​របស់​នាង​នោះ​ ​ព្រមទាំង​ចំណង​ដោយ​សន្ទូច​។​ ​សត្វ​នរក​នោះ​ ​ឃើញ​អណ្តាត​របស់​ខ្លួន​ប្រមាណ​មួយ​ព្យាម​ ​ពេញដោយ​ដង្កូវ​ ​មិន​អាច​អង្វរ​ ​(​ពួក​និរយបាល​)​ ​បាន​ ​លុះ​ស្លាប់​ទៅ​ ​រមែង​ឆេះ​នៅក្នុង​តាប​នន​រក​ទៀត​។​ ​ពួក​អ្នកសម្លាប់​ចៀម​ ​សម្លាប់​ជ្រូក​ ​សម្លាប់​ត្រី​ ​ទាក់​ម្រឹគ​ ​ពួក​ចោរ​ ​ពួក​អ្នកសម្លាប់​គោ​ ​ពួក​ព្រាន​ ​ពួក​អ្នកធ្វើ​គុណ​ក្នុង​ទោស​ ​(​អ្នក​ញុះញង់​)​។​ ​ពួក​សត្វ​នរក​នោះ​ ​ត្រូវ​ពួក​និរយបាល​បៀតបៀន​ដោយ​លំពែង​ ​ដោយ​ញញួរ​លោហៈ​ ​ដោយ​សំសែ​ ​ដោយ​ព្រួញ​ទាំងឡាយ
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 636873177977080856
ទៅកាន់ទំព័រ៖