ព្រះត្រៃបិដក ភាគ ៦១

មាន​ក្បាល​សំយុង​ចុះ​ ​ធ្លាក់ទៅក្នុង​ស្ទឹង​ខារ​។​ ​អ្នកធ្វើ​អំពើវៀច​ ​ត្រូវ​ពួក​និរយបាល​ដំ​ដោយ​ញញួរ​ដែក​ទាំងឡាយ​ទាំង​ល្ងាច​ទាំង​ព្រឹក​ ​ហើយ​ស៊ី​នូវ​កំ​អួត​របស់​ពួក​សត្វ​នរក​ដទៃ​ ​ដែល​មាន​អត្តភាព​អាក្រក់​នោះ​សព្វ​ៗ​ ​កាល​។​ ​ពួក​ក្អែក​ ​ចចក​ ​ត្មាត​ ​ក្អែក​ព្រៃ​ ​មាន​ចំពុះ​ដែក​ ​នាំគ្នា​ចឹក​ប្រជែង​នូវ​ជន​អ្នកធ្វើ​អំពើអាក្រក់​កំពុង​ញាប់ញ័រ​។​ ​ពួក​ជន​ណា​សម្លាប់​ម្រឹគ​(​១​)​ ​ដោយ​ម្រឹគ​ ​សម្លាប់​បក្សី​(​២​)​ ​ដោយ​បក្សី​ ​ពួក​ជន​នោះ​ជា​អសប្បុរស​ ​បិទបាំង​ដោយ​ធូលី​ ​គឺ​រាគាទិក្កិលេស​ ​រមែង​ទៅ​កាន់​ឧស្សទ​នរក​។​
 [​៩៣​]​ ​ពួកសប្បុរស​ក្នុង​លោក​នេះ​ ​មានកម្ម​សន្សំ​ល្អ​ហើយ​ ​តែង​ទៅកាន់​លោក​ខាងលើ​ ​សូម​ព្រះអង្គ​ទតមើល​ផល​នៃ​អំពើ​ដែលគេ​បាន​សន្សំ​ល្អ​ ​ដូច​ពួក​ទេវតា​ ​ព្រមទាំង​ព្រះឥន្ទ្រ​ ​ព្រមទាំង​ព្រះព្រហ្ម​ ​បពិត្រមហារាជ​ ​អាត្មាភាព​ពោល​ហេតុ​នោះ​នឹង​ព្រះអង្គ​ ​បពិត្រ​ព្រះអង្គ​ជា​ម្ចាស់​នៃ​ដែន​ ​សូម​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ ​បពិត្រ​ព្រះរាជា​ ​អំពើ​ដែល​ព្រះអង្គ​ប្រព្រឹត្ត​ល្អ​នោះ​ ​មិន​គប្បី​ដុត​កំ​ដៅ​រឿយ​ៗ​ ​ក្នុង​កាល​ជា​ខាងក្រោយ​យ៉ាង​ណាៗ​ ​សូម​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​យ៉ា​ងនោះៗ​ ​ចុះ​។​ ​

​ចប់​ ​សង្កិ​ច្ច​ជាតក​ ​ទី២​។​


​(​១​)​ ​យក​ម្រឹគ​ ​ឬ​បក្សី​ផងគ្នា​ធ្វើធ្នាក់​។​ ​(​២​)​ ​យក​ម្រឹគ​ ​ឬ​បក្សី​ផងគ្នា​ធ្វើធ្នាក់​។​
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 636873178349832177
ទៅកាន់ទំព័រ៖