ព្រះត្រៃបិដក ភាគ ៦១

​ហៃ​នាង​មាន​គ្រឿង​សម្លៀក​រំលេច​ដោយ​មាស​ ​មាន​ខ្សែក្រវាត់​ល្អជា​វិការៈ​នៃ​មាស​ ​មាន​ចង្កេះ​ល្អ​ ​អញ​មិន​ត្រូវការ​ដោយ​រាជសម្បត្តិ​ ​ព្រោះតែ​សេចក្តី​ប្រាថ្នា​ចំពោះ​នូវ​នាង​។​
 [​៩៧​]​ ​(​នាង​បភាវ​តី​…​)​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេចក្តី​មិន​ចំរើន​តែង​មានដល់​បុគ្គល​ដែល​ប្រាថ្នា​ ​បុគ្គល​កាល​មិន​ប្រាថ្នា​ ​(​ខ្លួន​)​ ​បពិត្រ​ព្រះរាជា​ ​ព្រះអង្គ​មិនជា​ទីស្រឡាញ់​ ​ចង់បាន​ស្រ្តីជា​ទីស្រឡាញ់​ ​ដែល​មិន​មាន​សេចក្តី​ប្រាថ្នា​ដោយ​កាម​ទាំងឡាយ​។​
 [​៩៨​]​ ​(​ព្រះពោធិសត្វ​…​)​ ​ជន​ណា​បាន​នាង​ជាទីស្រឡាញ់​ ​ទោះ​មិន​មាន​សេចក្តី​ប្រាថ្នា​ក្តី​ ​មាន​សេចក្តី​ប្រាថ្នា​ក្តី​ ​យើង​សរសើរ​នូវ​ការបាន​របស់​ជន​នុ៎ះ​ ​បណ្តា​ការបាន​ ​និង​មិនបាន​នោះ​ ​ឯ​ការ​មិនបាន​ ​ចាត់ថា​ជា​របស់​លាមក​។​
 ​[​៩៩​]​ ​(​នាង​បភាវ​តី​…​)​ ​ព្រះអង្គ​ចង់បាន​ស្ត្រី​ដែលគេ​មិន​ចង់បាន​ ​ព្រះអង្គ​ដូចជា​គេ​ជីក​ខ្លឹម​ថ្ម​ដោយ​ដើមក​ណិ​ការ​ ​ឬដូច​ជា​គេ​ទាក់​ខ្យល់​ដោយ​សំណាញ់​។​
 [​១០០​]​ ​(​ព្រះពោធិសត្វ​…​)​ ​ហៃ​នាង​មាន​លក្ខណៈ​ទន់ភ្លន់​ ​អញ​មក​អំពី​ជនបទ​ខាងក្រៅ​ ​មិនបាន​សេចក្តី​ស្រួល​ ​(​ក្នុង​សំណាក់​)​ ​របស់​នាង​ ​ឈ្មោះថា​ ​នាង​យក​ថ្ម​សង្កត់​លើ​ហ្ឫទ័យ​ ​(​នៃ​អញ​)​ ​ដោយពិត​។​ ​
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 636873179236202874
ទៅកាន់ទំព័រ៖